កម្មករ-និយោជិត រោងចក្រសហគ្រាសគាំទ្រការបង់ភាគទាន ដើម្បីទទួលបានរបបប្រាក់សោធន​

2022/08/02 08:14:40 pm        478

​ភ្នំពេញ៖ ក្រោយទទួល​ស្តាប់​នូវ​បទបង្ហាញអំពី​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គមផ្នែក​ប្រាក់សោធន​រួចមក កម្មករ កម្មការិនីជាច្រើននៅរោងចក្រកាត់ដេរ ​បានបង្ហាញក្តីសប្បាយរីករាយ ​និងស្ម័គ្រចិត្ត ក្នុងការចូលរួមបង់ភាគទាន ដើម្បីទទួលបានររបបនេះ ​នៅពេលឈានចូលនិវត្តន៍ការងារ។

ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់ ​នៅព្រឹកថ្ងៃទី២​ ខែសីហា ឆ្នាំ២០២២នេះ ​ក្រុមកម្មករ​ កម្មការិនី​នៃក្រុមហ៊ុន វ៉ានលីន-ហ្សុងហេង (ខេមបូឌា) ​ហ្គាម៉ិនហ្វេកធើរី​ ស្ថិតនៅតំបន់ទួលសង្កែ ​ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ បានឲ្យដឹងថា ពួកគាត់​ពិតជារំភើប និង​ត្រេកអរ​ណាស់ បន្ទាប់ពីទទួល​បាន​ដំណឹង​ដ៏​រីករាយ​នេះ ព្រោះមិននឹកស្មានថា ​នឹងអាចមានប្រាក់ចូល​និវត្តន៍​ដូចមន្រ្តីរាជការទេ ខណៈដែលកន្លង​មក​ពួកគាត់ធ្លាប់​មានការព្រួយបារម្ភលើជីវភាពរស់នៅ​ ពេលឈាន​ដល់វ័យចាស់ជរា និង​គ្មានកម្លាំង​ធ្វើការងារដូចមុន ។

អ្នកនាង តាន់ គឹមសៀន ប្រធានរដ្ឋបាលរោងចក្រ បានបញ្ជាក់ឲ្យដឹងថា ទាក់ទិនការចូលរួមបង់​ភាគទាន​បន្ថែមទៅលើរបបប្រាក់សោធននេះ ​ភាគីនិយោជក នឹងគោរពនូវតាមការដាក់ចេញ​របស់​រាជរដ្ឋាភិបាល​ ជាពិសេសការបង់ទានទៅលើរបបសន្តិសុខសង្គមនានា ​ក្រុមហ៊ុនតែងតែចូលរួម និងទៀងទាត់ផងដែរ។

របបសន្តិសុខសង្គមផ្នែកប្រាក់សោធន (ប្រាក់រឺត្រែត)​ នឹងផ្តល់ឲ្យបុគ្គលិកក្នុងវិស័យឯកជន អាច​ទទួល​បានអត្ថប្រយោជន៍របបនេះ ​ដូចនឹងបុគ្គលិកក្នុងវិស័យរដ្ឋដែរ។ ចំពោះការបង់ភាគ​លើ​របប​ប្រាក់សោធន ​នឹងចាប់ផ្តើមពីដើមខែតុលាខាងមុខតទៅ ​សម្រាប់រយៈពេល៥ឆ្នាំដំបូង ត្រូវកំណត់​ក្នុង​អត្រាស្មើនឹង ៤ភាគរយ ​នៃប្រាក់ឈ្នួលជាប់ភាគទាន។

ក្នុងនោះ ២ភាគរយ ជាបន្ទុកនិយោជក ​និង ​២ភាគរយ ​ជាបន្ទុកកម្មករនិយោជិត ហើយ​ការ​បង់ភាគ​ទានផ្នែកប្រាក់សោធនមួយនេះ ត្រូវធ្វើជាប្រចាំខែ៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm