សិស្សបរទេសជាង ៥០ប្រទេសមកសិក្សាជំនាញលើវិស័យសង្គមកិច្ចនៅកម្ពុជា

2022/08/02 08:53:57 pm        985

​ភ្នំពេញ៖ វិទ្យាស្ថានជាតិសង្គមកិច្ច ជាគ្រឹះស្ថានឧត្តមសិក្សាក្រោម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកន្លងមកនេះ ក្រៅពីបណ្ដុះបណ្តាលធនធានមនុស្សកម្ពុជា វិទ្យាស្ថានក៏បាន​ស្រូបទាញ​សិស្សពីបរទេសជាង ៥០ប្រទេសមកសិក្សានៅកម្ពុជា ​លើមុខជំនាញ វិស្វកម្មឧបករណ៍​សប្បនិម្មិត ​និងរណប ផងដែរ។

វិទ្យាស្ថានជាតិសង្គមកិច្ច ខណៈពេលបច្ចុប្បន្ន គឺកំពុងបណ្ដុះធនធានមនុស្សលើការសិក្សា ​៩មុខវិជ្ជា ដែលសំដៅលើការងារបម្រើឱ្យវិស័យសង្គមកិច្ច។ ៩មុខវិជ្ជា គឺមាន ១មុខវិជ្ជា ជាមុខវិជ្ជាអន្តរជាតិ គឺមុខ​ជំនាញ ​វិស្វកម្មឧបករណ៍សប្បនិម្មិត​ និងរណប។ ​នេះជាការបញ្ជាក់របស់​ ឯកឧត្តម ខុម ផលលឿន ​នាយកវិទ្យាស្ថានជាតិសង្គមកិច្ច ​ក្នុងឱកាសចែកសញ្ញាបត្រជូនសិស្សជិត ២០០ នាក់ដែលបានបញ្ចប់ការសិក្សា។

ឯកឧត្តម នាយកវិទ្យាស្ថានលើកឡើងថា មុខជំនាញ ​វិស្វកម្មឧបករណ៍សប្បនិម្មិត និងរណប សម្រាប់​កម្ពុជា គឺមានការបណ្ដុះបណ្ដាលក្នុងវិទ្យាស្ថានសង្គមកិច្ចតែមួយប៉ុណ្ណោះ។ កម្មវិធីសិក្សាមួយនេះ ​ក៏មានការទទួលស្គាល់គុណភាពពី​ សមាគមអវយវៈ ISPO ។

នាយកវិទ្យាស្ថានក៏ បានបន្ថែមដែរថា ថ្មីៗនេះ វិទ្យាស្ថានក៏បានទទួលយកនិស្សិត​ មកពីប្រទេស មីយ៉ាន់ម៉ា ប្រមាណ ២០នាក់មកសិក្សាលើជំនាញនេះផងដែរ ​ខណៈសាលានៅប្រទេសមីយ៉ាន់ម៉ា បានបិទទ្វារ។

ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានាថ្ងៃនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច ​ក៏បានកោតសសើរចំពោះវិទ្យាស្ថាន ដែលព្យាយាម​ក្នុងការបង្កើត​ធនធានមនុស្ស​បម្រើ​ដល់វិស័យសង្គមកិច្ច។

ឯកឧត្តម បន្តថា ធនធានមនុស្សក្នុងវិស័យសង្គមកិច្ច​ គឺមានតម្រូវការច្រើនសម្រាប់សង្គមបច្ចុប្បន្ន ជាក់ស្ដែងក្រសួងមានគោលដៅរៀបចំឱ្យមាន​ អ្នកសង្គមកិច្ចអាជីព​ រឺអ្នកសង្គមកិច្ចអាជីពរង ឱ្យបាន​២នាក់​ក្នុងមួយឃុំសង្កាត់​ ក្នុងការដោះស្រាយបញ្ហានានា​ជូនប្រជាពលរដ្ឋ។

ឯកឧត្តម រដ្ឋមន្រ្តី នៅថ្ងៃនេះ​ ក៏បានផ្ដល់ដំបូន្មានដល់និស្សិតទទួលសញ្ញាបត្រទាំងអស់ ត្រូវយក​សមត្ថភាព​ដែលទទួលបានពីការបណ្ដុះបណ្ដាល ​ទៅប្រើប្រាស់ឱ្យចំគោលដៅ ​មានប្រសិទ្ធភាព នៅតាមស្ថាប័នរដ្ឋ ​ឯកជន បណ្ដាអង្គការជាដើម៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm