អ្នកគាំទ្រ​ពេញ​កីឡដ្ឋាន​ទទួល​ស្វាគមន៍ Luis Suarez ត្រលប់​មកកាន់​ក្លិប​ចាស់ Nacional

2022/08/02 08:57:17 pm        100

​បាល់ទាត់៖ ​អ្នកគាំទ្រ​ក្លិប​អ៊ុយ​រូ​ហ្កា​យ Nacional រាប់ពាន់នាក់​បាន​ជួបជុំគ្នា​ស្ទើរ​ពេញ​កីឡដ្ឋាន ​ដើម្បី​ទស្សនា​ការ​ប្រគំ​តន្ត្រី​អបអរ​ដំណើរ​វិល​ត្រលប់​មកវិញ​របស់​ខ្សែប្រយុទ្ធ Luis Suarez ដែល​វិល​ត្រលប់​មកកាន់​ក្លិប​ដែល​ខ្លួន​ចាប់ផ្តើម​អាជីព​ដំបូង​។

​​Luis Suarez បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ថា នេះ​ជាការ​វិល​មកវិញ​ដើម្បី​អ្នក​ទាំងអស់គ្នា ជាមួយនឹង​មហិច្ឆតា​ចង់​ឈ្នះ​ពាន​ជាច្រើន​ជាមួយ Nacional ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ​រំលឹកថា Luis Suarez បានចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ២០០៥ ជាមួយ​ក្លិប​អ៊ុយ​រូ​ហ្កា​យ Nacional នេះ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​រូ​ហ្កា​យ មុនពេល​ផ្លាស់​ទៅកាន់​ក្លិប​ហូ​ឡង់ Groningen​។ ​ក្រោយ​ទំរង់​លេង​ល្អ​ក្នុង​រដូវ​កាល​ដំបូង Ajax ក៏​ទិញ​ពី Groningen ក្នុងតម្លៃ ៧លាន​អឺរ៉ូ​រហូត​ឈ្នះ​ជើងឯក​ហូ​ឡង់​ជាមួយ Ajax ក្រោយ​ស៊ុត​បញ្ចូល​ទី​សរុប ៨១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១០ប្រកួត​។

​​ឆ្នាំ២០១១ Luis Suarez បាន​ផ្លាស់​ទៅកាន់ Liverpool ក្នុងតម្លៃ​ផ្ទេរ ២៣លាន​ផោន​ស៊ុត​បញ្ចូល​ទី​បាន ៦៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១០ប្រកួត មុនពេល​ផ្លាស់​ទៅកាន់ Barcelona នៅ​ឆ្នាំ២០១៤ ក្នុងតម្លៃ​ផ្ទេរ ៦៥លាន​ផោន​។ ​Suarez បាន​ចាប់ដៃ​គូប្រយុទ្ធ​ជាមួយ Lionel Messi និង Neymar នៅ Barcelona ក្នុង​រយៈពេល ៦ឆ្នាំ​បង្ហាញខ្លួន​សរុប ១៩១ប្រកួត​រកបាន ១៤៧គ្រាប់​ឈ្នះ​ជើងឯក La Liga បួន​លើក, Copa del Rey បួន​លើក និង UEFA Champions League ១លើក មុនពេល​ផ្លាស់​មកកាន់ Atletico Madrid ឈ្នះ​ជើងឯក La Liga ម្តងទៀត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm