យោធា​មី​យ៉ាន់​ម៉ា​នឹង​អនុវត្តន៍​ផែនការ​សន្តិភាព​របស់​អាស៊ាន​

2022/08/02 09:06:58 pm        560

​មី​យ៉ាន់​ម៉ា៖ ក្រុម​មេដឹកនាំ​របប​សឹក​មី​យ៉ាន់​ម៉ា​និយាយថា ពួកគេ​នឹង​អនុវត្តន៍​ផែនការ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា ​អាស៊ាន (ASEAN) ដើម្បី​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​នេះ​។ ​

​មេដឹកនាំ​យោធា​លោក Min Aung Hlaing បាន​និយាយ​ថា ផែនទី​វិថី​ ៥​ចំណុច​នឹង​ត្រូវ​អនុវត្តន៍​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ស្ថានភាព​បាន​ប្រសើរ​ឡើង​នៅ​គ្រប់​មុខព្រួញ​ទាំងអស់​។ ផែន​ការ​នេះអំពាវនាវ​ឲ្យ​វ​បញ្ចប់​អំពើ​ហិង្សា​ជាបន្ទាន់​។ សារព័ត៌មាន​រដ្ឋ​បាន​និយាយ​ថា​ ក្រុមប្រឹក្សា​យោធា​នឹង​បន្ត​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​ ៦​ខែ​បន្ថែម​ទៀត​។ ក្រុម​ឧត្ដមសេនីយ៍​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន ក្រោយ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi​។ របប​សឹក​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ខែ​សីហា​ឆ្នាំ​ក្រោយ ប៉ុន្តែ​ក្រុម​ប្រឆាំង ឬក្រុម​ជំទាស់​មិន​ជឿ​ថា​ ការបោះឆ្នោត​នេះ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​ភាព​ត្រឹមត្រូវ​ និង​សេរី​នោះ​ទេ​។

​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ក្នុង​ភាព​ចលាចល​ចាប់​តាំង​ពី​រដ្ឋប្រហារ។ យោធា​បាន​បង្ក្រាប​ការ​តវ៉ា​ទូទាំង​ប្រទេស​។ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ ជន​ស៊ីវិល​ជាង 2,100​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ផ្ដួល​រំលំ​។​ រដ្ឋាភិបាល​ជប៉ុនបាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​សន្តិសុខ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​បាន​ឃុំ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​គេ​គិត​ថា​ជា​អ្នកសារព័ត៌មាន​ដែល​កំពុង​រាយការណ៍​ពី​ការ​តវ៉ា​។ ASEAN នឹង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ចាប់ពី​ថ្ងៃ​ពុធ​ស្អែក​នេះ រួម​ទាំង​មួយ​រូប​មកពី​សហរដ្ឋ​អាមេរិក ហើយ​ចិន​ក៏​នឹង​ចូលរួម​ដែរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm