ប្រមុខការទូតជប៉ុនមកកម្ពុជា ប្រាថ្នាចង់ភ្លក់រសជាតិហហ្មុក (អាម៉ុក) រសជាតិដើមកំណើតម្ហូបខ្មែរ

2022/08/02 09:08:35 pm        730

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងមកបំពេញទស្សនកិច្ច​នៅកម្ពុជា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ។​ក្នុងអំឡុងពេល​​មកកម្ពុជា​ជាលើកដំបូងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនរូបនេះ ប្រាថ្នាចង់ភ្លក់រសជាតិដើមហហ្មុក(អាម៉ុក) ដែលជាម្ហូបខ្មែរដ៏ល្បីផងដែរ។

យោងតាមសាររបស់លោក ដែលស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហោះលើផេក​ហ្វេសបុក​នាថ្ងៃនេះ​ លោកហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានបញ្ជាក់ថា« លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបាន​ទៅ​ភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ពេលនេះ​ខ្ញុំ​ទន្ទឹងរង់ចាំភ្លក់រសជាតិដើម​កំណើត​នៃម្ហូបខ្មែរដូចជាហហ្មុក(អាម៉ុក)។

ផេកហ្វេសបុកបានលើកថាលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ​បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា​ដែលបានចូលរួមរំលែកទុក្ខចំពោះ​មរណភាព​របស់​អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំង​ប្រទេសកម្ពុជា ហើយការ​ផ្ញើ​លិខិត និងសាររំលែកទុក្ខជាច្រើន។ ​កាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តដល់​លោកផ្ទាល់ ​ហើយធ្វើឲ្យលោករំភើបដោយដឹងថា​មានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។

ប្រមុខការទូតជប៉ុនរូបនេះ បានបញ្ជាក់បន្ថែមទៀតថា« ក្នុងទស្សនកិច្ចលើកនេះ ខ្ញុំមានបំណង​បញ្ជាក់​ឡើងវិញនូវទំនាក់ទំនង​ដ៏រឹងមាំរវាងប្រទេសកម្ពុជា​ និងជប៉ុន។ ​នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ​ហើយ​នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ​បាន​ចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការ ​ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម​ឲ្យចេញជាសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយប្រជាជនកម្ពុជា។

លោក បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ​លោកនឹងជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ដែលជា​សមភាគីរបស់លោក ជាពិសេសអំពីវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា​ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ ក្រៅពីនេះលោក ក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែល​ពាក់ព័ន្ធ​ក្នុងក្របខណ្ឌ​អាស៊ាន​ផងដែរ។

ជាមួយគ្នានេះលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានសម្តែងនូវការគោរពចំពោះឯកឧត្តម ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា​ ដែលបានខិតខំប្រឹងប្រែង​រៀបចំ​និងសម្របសម្រួល​កិច្ចប្រជុំទាំងនេះ​ក្នុងនាមជាប្រធានអាស៊ាន​។ សហគមន៍​អន្តរជាតិកំពុង​ប្រឈមបញ្ហា​ស្មុគស្មាញ​ ដូចជា​បញ្ហា​នៅ​អ៊ុយក្រែន កូរ៉េខាងជើង​ មីយ៉ាន់ម៉ា និងសមុទ្រចិន​ខាងត្បូងជាដើម។

កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះ​មានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និង​ផ្សព្វផ្សាយពីតម្លៃ​ និងគោលការណ៍ដែលសហគមន៍​អន្តរជាតិគួរតែប្រកាន់ខ្ជាប់»។

តាមរយៈសារនេះ លោករដ្ឋមន្រ្តី​ ក៏បានជូនពរឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និង​កិច្ចប្រជុំពាក់ព័ន្ធ​ទាំងអស់ប្រព្រឹត្តិទៅដោយជោគជ័យ​ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និង​កម្ពុជាកាន់តែរីកចម្រើនផងដែរ៕

អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm