កម្ពុជានាំចេញកសិកផលទៅទីផ្សារប្រទេសចិន ប្រមាណ២.៤លានតោន មានតម្លៃជិត ២ប៊ីលានដុល្លារ

2022/08/02 09:18:31 pm        727

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៩មក កម្ពុជាបាននាំចេញកសិផលទៅទីផ្សារចិនប្រមាណ ២,៤លានតោន ដែលមានតម្លៃជិត ២ពាន់លានដុល្លារ ហើយអង្ករ ត្រូវបាននាំចេញច្រើនជាងគេ។

យោងតាមទិន្ន័យចេញផ្សាយដោយស្ថានទូតចិនប្រចាំកម្ពុជា ចាប់ពីឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២២ កម្ពុជា បាននាំចេញកសិផលសរុប ២,៤ លានតោនទៅប្រទេសចិន ដែលមានទឹក​ប្រាក់​ស្មើនឹង ១ ៩៤២លានដុល្លារ។ កសិផលទាំងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។

បច្ចុប្បន្ន កម្ពុជា​ សម្រេចបានការនាំចេញផលិតផលកសិកម្មចំនួន ៣៥ មុខ ទៅកាន់ទីផ្សារចិន ខណៈត្រីប្រា មៀនប៉ៃលិន ទុរេន ម្រេច ដូងក្រអូប និងទឹកមាត់ត្រចៀកកាំ ជាគោលដៅ​នាំចេញបន្ទាប់។

ជាមួយគ្នានេះ កម្ពុជា និងចិន បានផ្ដួចផ្ដើមបង្កើតឱ្យមាន «ខ្សែក្រវាត់ និងផ្លូវ» ដែលអាចផ្ដល់​ប្រយោជន៍​បន្ថែមដល់វិស័យកសិកម្មកម្ពុជា ​ជាពិសេសជួយដល់ដំណាំស្រូវ ​ដំឡូងមី ផ្លែឈើ​តំបន់​ត្រូពិច និងជ័រកៅស៊ូជាដើម។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានលើកឡើងថា គំនិត​ផ្ដួចផ្ដើម «ខ្សែក្រវាត់ ​និងផ្លូវ»របស់ប្រទេសចិន​ បានជួយបង្កើនតម្លៃបន្ថែមដល់​កសិផល តាម​រយៈការបង្កើតតំបន់ឧទ្យានកែច្នៃផលិតផលកសិកម្ម ការលើកកម្ពស់បច្ចេកវិទ្យាកសិផល កសាង​ហេដ្ឋារចនាសម្ព័ន្ធ ​និងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុ ​តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាង​កម្ពុជា និងចិន។

បើតាមតួលេខរបស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​នៅឆមាសទី១ ​ឆ្នាំ២០២២នេះ ទំហំ​ពាណិជ្ជកម្មរវាងកម្ពុជា ​និងចិនឈានដល់ ៥ ៩៨៥ លានដុល្លារ ​កើនឡើង ១៩ភាគរយ ធៀប​នឹងរយៈពេលដូច គ្នាឆ្នាំ២០២១៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm