ចិន៖ ប្រទេសចិនបានបញ្ចេញវីដេអូសមយុទ្ធយោធា និងការហ្វឹកហ្វឺនដើម្បីប្រារព្ធខួប ៩៥ឆ្នាំនៃយោធារបស់ខ្លួនកងទ័ពរំដោះប្រជាជនចិន។ ប្រព័ន្ធផ្សព្វផ្សាយ CCTV បានបង្ហាញវីដេអូ កងទ័ពជើងទឹកចិនធ្វើសមយុទ្ធលើសមុទ្រក្នុងទីតាំងជាច្រើនកន្លែង។
ដោយមានកំណែទម្រង់វិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ចាប់តាំងពីសមាជជាតិលើកទី18 នៃបក្សកុម្មុយនិស្តចិន (CPC) ក្នុងឆ្នាំ2012 មក កម្លាំងទ័ពអាកាសដែលទើបនឹងបង្កើតថ្មី ជាកងទ័ពប្រយុទ្ធប្រភេទថ្មីរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានបង្កើនប្រសិទ្ធភាពសមត្ថភាពកងទ័ពក្នុងការប្រយុទ្ធក្រោមលក្ខខណ្ឌស្មុគស្មាញច្រើន។ នៅតំបន់ Zhurihe ជាមូលដ្ឋានហ្វឹកហ្វឺនយោធាធំក្នុងតំបន់ស្វយ័តម៉ុងហ្គោលីភាគខាងជើងប្រទេសចិន បានឃើញសមយុទ្ធកងកម្លាំងចម្រុះជាច្រើនប្រភេទ។ ក្នុងអំឡុងពេលសមយុទ្ធជាក់ស្តែងមួយ ឧទ្ធម្ភាគចក្របំពាក់អាវុធបានចូលមកក្នុងសមរភូមិយ៉ាងលឿន ដើម្បីវាយប្រហារភ្លាមៗ។ ទន្ទឹមនឹងនេះ យានយន្តប្រយុទ្ធគ្រប់គោលដៅ ដោយមានទាហានថ្មើរជើងបានទម្លាក់ខ្លួនចុះពីលើឧទ្ធម្ភាគចក្រដឹកជញ្ជូន។ លោក Fu Junjie មេបញ្ជាការកងពលតូចវាយប្រហារតាមអាកាសបាននិយាយថា កម្លាំងវាយប្រហាររបស់យើងគឺជាកម្លាំងប្រយុទ្ធប្រភេទថ្មី ដែលរួមបញ្ចូលគ្នាអាចធ្វើការវាយប្រហាររហ័ស និងចំគោលដៅ។
សម្រាប់អាកាសយានិក យើងមិនត្រឹមតែមានជំនាញខាងដែនអាកាសប៉ុណ្ណោះទេ ប៉ុន្តែក៏មានសមត្ថភាពក្នុងការប្រយុទ្ធជាប្រព័ន្ធតាមរយៈការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ លោក Zhang Guiyu មេបញ្ជាការរងកងពលតូចវាយប្រហារតាមអាកាសបាននិយាយថា នៅពេលសមរភូមិពង្រីកជាបន្តបន្ទាប់ ទម្រង់ប្រយុទ្ធថ្មីនៃប្រតិបត្តិការសមយុទ្ធរបស់កងពលតូច និងការវាយលុក ព្រមទាំងការការពារក្រោមលក្ខខណ្ឌស្មុគស្មាញត្រូវបានបង្កើតឡើង។ ប្រធានក្រុមនៃកងកម្លាំងវាយប្រហារតាមអាកាសភាគច្រើនជាឧត្តមសេនីយ៍ ដែលអាចបញ្ជាយន្តហោះបានច្រើនជាងពីរប្រភេទ៕
អត្ថបទ៖ ប៊ុនថន