ក្រុង-ស្រុកចំនួន៥ នៅខេត្តកំពង់ធំ កំពុងជួបជំនន់ទឹកភ្លៀង ប៉ះពាល់ដំណាំស្រូវជាង ៧០០០ហិកតា

2022/08/02 09:55:39 pm        916

កំពង់ធំ៖ ជំនន់ទឹកភ្លៀង កំពុងលិចលង់ក្នុងក្រុង-ស្រុកចំនួន៥ នៅក្នុងខេត្តកំពង់ធំ បានប៉ះពាល់​ដល់ដំណាំស្រូវជាង ៧០០០ហិកតា ខណៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) កំពុងចុះពិនិត្យផលប៉ះពាល់ ដើម្បីស្ដារឡើងវិញ ។

 យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ សម្រាប់ស្រុកដែលកំពុងជួបបញ្ហាជំនន់ទឹកភ្លៀងនោះ មាន​ស្រុកកំពង់ស្វាយ, ស្រុកបារាយណ៍ ស្រុកតាំងគោក ក្រុងស្ទឹងសែន និងស្រុកសន្ទុក សរុបចំនួន​២៤ឃុំ ហើយជំនន់ទឹកភ្លៀងនេះ បានបណ្ដាលឲ្យប៉ះពាល់ស្រូវ របស់ប្រជាពលរដ្ឋជាង ៧ ០០០ហិកតា និងរងការខូចខាតជាង ៣០០០ហិកតា ។

ក្នុងពេលចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង មានការចូលរួមពីមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គន់ គីម បានណែនាំឱ្យ​លេខាធិការដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តតាមដាន និងធ្វើបច្ចុប្បន្នភាព ឱ្យបានជាប់​ប្រចាំ​ពីផលប៉ះពាល់ និងខូចខាតដែលមានជាបន្តបន្ទាប់ទៀតនោះ ដើម្បីងាយស្រួល​ដល់ខាង​ស្បៀង​បម្រុង ធ្វើការផ្តល់ជូនគ្រាប់ពូជស្រូវ សម្រាប់ធ្វើការស្តារឡើងក្រោយទឹកបានស្រកអស់ និងត្រូវមានវិធានការឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព​សំដៅ​កាត់បន្ថយ​បាន​ផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ ចំពោះអាយុជីវិតមនុស្ស ។

ឯកឧត្តមរំពឹងទុកចំនួន ៧ចំណុច ត្រូវបានដាក់ចេញក្នុងផែនការត្រៀមបម្រុង សម្រាប់​ឆ្លើយ​តប​គ្រោះមហន្តរាយ ទឹកជំនន់សម្រាប់រាជធានី-ខេត្ត រួមមាន ១. ពលរដ្ឋរងគ្រោះគ្មាន ឬ​ប្រឈម​នឹង​ការ​គ្មាន​ជម្រកស្នាក់នៅ នឹងទទួលបានការជួយជម្លៀស ទៅ​កាន់​ទីទួល​សុវត្ថិភាព​បានទាន់ពេលវេលា និងមានសុវត្ថិភាព, ២. ការស្នាក់នៅ​បណ្តោះអាសន្ន​នឹងទទួល​បាន​ការ​ការពារសុវត្ថិភាព ពីហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ, ៣. មានជម្រក​សមរម្យ​សម្រាប់​ការស្នាក់នៅបណ្ដោះអាសន្ន, ៤. ទទួលបានទឹកស្អាតគ្រប់គ្រាន់ សម្រាប់បរិភោគ ប្រើ​ប្រាស់ និងមានអនាម័យ, ៥. ទទួលបានស្បៀងអាហារជាអង្ករ គ្រឿងឧបភោគបរិភោគ និង​បរិក្ខារ​ចម្អិនគ្រប់គ្រាន់, ៦. ទទួលបានសេវាកម្មសុខភាពបឋមនៅនឹងកន្លែង និង៧. ពលរដ្ឋរងគ្រោះ​ដោយ​ទឹកជំនន់ ទទួលបានព័ត៌មាននានា ពីស្ថានភាពគ្រោះមហន្តរាយទឹកជំនន់ និង ព័ត៌មាន​ចាំបាច់មួយចំនួន ពីប្រតិបត្តិការឆ្លើយតបសង្គ្រោះបន្ទាន់ ដែលពាក់ព័ន្ធដល់គេ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm