Brighton បញ្ចប់​ការចរចា​ជាមួយ Manchester City រឿង​ផ្ទេរ​ខ្សែ​ការពារ Marc Cucurella

2022/08/02 10:05:19 pm        92

​បាល់ទាត់៖ ​ក្លិប​ Brighton បាន​បិទ​បញ្ចប់​ការចរចា​ជាមួយ Manchester City ជុំវិញ​រឿង​លក់​ខ្សែការពារ​អេ​ស្ប៉ា​ញ Marc Cucurella ទៅកាន់ Etihad Stadium​។ ​ខ្សែការពារ​វ័យ ២៤ឆ្នាំ​រូបនេះ​បានស្នើ​សុំ​ចាក​ចេញពី Brighton សប្តាហ៍​មុន​ក្នុង​គោលបំណង​ផ្លាស់​ទៅកាន់ Manchester City​។​

​យ៉ាងណាក្តី Brighton ធ្លាប់បាន​បដិសេធ​សំណើ ៥០លាន​ផោន​ម្តង​រួចទៅហើយ​ពី Manchester City ដែលជា​តម្លៃ​ស្មើនឹង Ben White ដែល​ផ្លាស់​ទៅ Arsenal រដូវ​កាល​មុន​។ ​Marc Cucurella ត្រូវបាន​គេ​រំពឹងថា ជា​គោលដៅ​របស់លោក Pep Guardiola ក្នុងការ​ជំនួស​តំណែង​ខ្សែការពារ​អ៊ុយ​ក្រែ​ន Oleksandr Zunchenko ដែល​ផ្លាស់​ទៅកាន់ Arsenal​។ ​​​កិច្ចសន្យា​របស់ Cucurella នៅមាន​សុពលភាព​ដល់​ឆ្នាំ២០២៦ ឯណោះ បន្ទាប់ពី​ទើបតែ​ផ្លាស់​មក​កាន់ Brighton នៅ​ឆ្នាំ​២០២១ ប៉ុណ្ណោះ​ផ្លាស់​ពី​ក្លិប​អេ​ស្ប៉ា​ញ Getafe ក្នុងតម្លៃ ១៥.៤​លាន​ផោន​។​

​​រំលឹក​ថា Marc Cucurella បង្ហាញខ្លួន​ឱ្យ Brighton សរុប ៣៥​លើក​នៅ Premier League រដូវ​កាល​មុន​។ ​​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Barcelona រូបនេះធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​មួយ​លើក និង​ជា​សមាជិក​របស់​ក្រុម U23 អេ​ស្ប៉ា​ញ​ដែល​ឈ្នះ​មេដាយប្រាក់​អូឡាំពិក ២០២០ ទីក្រុង​តូ​ក្យូ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm