ពលរដ្ឋខេត្តកោះកុងមានភាពយឺតយ៉ាវទៅចាក់វ៉ាក់សាំងដូសទី៤-៥ ខណៈក្រុមអាទិភាពចាក់ដូសទី៥រួច

2022/08/02 10:56:40 pm        624

កោះកុង៖ ប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុកនីមួយៗក្នុងខេត្តកោះកុង បានទទួល​វ៉ាក់សាំង​ដូសជំរុញ ដូសទី៤ និងទី៥​ ហាក់មិនសូវលឿនតាមផែនការ ខណៈក្រុមអាទិភាព​បានចាក់ដូសទី៥ រួចរាល់អស់ហើយ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងកាល​ពីថ្ងៃទី១សីហា ម្សិលមិញនេះថា ល្បឿននៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋក្នុង​មូលដ្ឋាន​ខេត្តនៅតែយឺតយ៉ាវដដែល សម្រាប់ដូសទី៤ និងដូសទី៥។ ទោះបីជាបែងចែករៀបចំ​ផែនការ​ទៅ​ដល់ខ្នងផ្ទះប្រជាពលរដ្ឋឆ្ងាយដាច់ស្រយោលតាមក្រុងស្រុកយ៉ាងណាក៏ដោយ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង សម្តែងក្តីបារម្ភអំពីការឆ្លង រីករាលជំងឺកូវីដ-១៩ ខណៈកម្ពុជា​រកឃើញ​អត្រាអ្នកឆ្លងឡើងវិញ ដោយ​ទទូច​ដល់ប្រជាពលរដ្ឋ ​ដែលមិនទាន់ចាក់​វ៉ាក់សាំង​ដូសជំរុញ ចាប់ពីដូសទី៣ ​ដល់ដូសទី៥ ឱ្យបានគ្រប់គ្នា ។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល ​បានបន្ថែមថា​ ប្រជាពលរដ្ឋ អាចមកទទួលសេវាចាក់វ៉ាក់​សាំងគ្រប់ដូសតាមតម្រូវការនៅតាមមណ្ឌលសុខភាព​ ឬប៉ុស្តិ៍សុខភាព ដែលនៅជិតផ្ទះក្នុងភូមិឃុំ​សង្កាត់​នីមួយៗ។

យោងតាមរបាយការណ៍លទ្ធផលចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តកោះកុង ​បង្ហាញថា គិតបំណាច់ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ក្រុមមន្រ្តីរាជការ គ្រូពេទ្យ ​និងកងកម្លាំងប្រដាប់អាវុធ ចំនួន ២.៩១០នាក់បានចាក់វ៉ាក់សាំងដូសទី៥។ ​រីឯដូសទី៤បាន១ម៉ឺន៤ពាន់នាក់ និងដូសទី៣ បានចាក់វ៉ាក់សាំងសរុប៨ម៉ឺន៥ពាន់នាក់៕អត្ថបទ៖ ឈឹម មករា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm