ចិនព្រមានធ្ងន់ៗចំពោះលទ្ធភាពនៃការបំពេញដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់

2022/08/02 11:54:59 pm        493

ចិន ៖ លោក ចាង យុន(Zhang Jun)ប្រេសិតពិសេសចិនប្រចាំនៅអង្គការសហប្រជាជាតិ(UN) បាននិយាយថា ទីក្រុងប៉េកាំង បានត្រៀមខ្លួនឆ្លើយតបយ៉ាងពេញទំហឹង បើសិនជាប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ។

លោក ចាង បាននិយាយថា លទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះស្វ័យគ្រប់គ្រងមួយនេះ នឹងធ្វើឲ្យអន្តរាយដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍របស់សារព័ត៌មាន បានលើកឡើងថា លោកស្រី ប៉េឡូស៊ី ដែលឈរនៅបន្ទាត់ទី៣នៃតំណែងប្រធានាធិបតីអាមេរិក អាចនឹងចុះចតនៅកោះតៃវ៉ាន់នាយប់ថ្ងៃអង្គារនេះ ហើយនិងក្លាយជាមន្រ្តីអាមេរិកជាន់ខ្ពស់បំផុត បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ ចាបតាំងពីឆ្នាំ ១៩៩៧ ។

លោក ចាង បាននិយាយថា ដំណើរទស្សនកិច្ចបែបនេះ ទំនងជាគ្រោះថ្នាក់ខ្លាំង ហើយបង្ករឿងខ្លាំង ។ នៅក្នុងចំណោមបញ្ហាផ្សេងទៀត វាបង្ហាញសញ្ញាខុសដល់គំនិតបំបែកខ្លួននៅកោះតៃវ៉ាន់ រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយនិងធ្វើឲ្យអន្តរាយដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ។

ប្រេសិតពិសេសរូបនេះ បានធ្វើការព្រមានថា ចិននឹងត្រៀមខ្លួនឆ្លើយតបយ៉ាងពេញទំហឹង ។ បើសិនជាអាមេរិកនៅតែទទួចឲ្យមានដំណើរទស្សនកិច្ចនេះ ចិននឹងចាត់វិធានការយ៉ាងមុតមាំ និងខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ហើយអាមេរិកត្រូវតែទទួលរងនូវផលវិបាកធ្ងន់ធ្ងរទាំងអស់ដែលបានកើតឡើង ។

ទីក្រុងប៉េកាំង ដែលបានចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកសំខាន់នៃទឹកដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ បានចេញការព្រមានជាច្រើនលើកច្រើនសាររួចមកហើយដល់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងគម្រោងបំពេញដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ។

កោះតៃវ៉ាន់ ដែលមានពលរដ្ឋ ២៣.៥លាននាក់ និងចាត់ទុកខ្លួនឯងជាផ្លូវការថាជាសាធារណរដ្ឋចិននោះ បានស្វ័យគ្រប់គ្រង ចាប់តាំងពីឆ្នាំ ១៩៤៩រហូតមក ប៉ុន្តែពួកគេមិនធ្លាប់ដែលប្រកាសឯករាជ្យជាផ្លូវការពីចិនដីគោកនោះទេ ៕



អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm