ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋ រំពឹងចាប់ផ្តើមក្នុងពេលឆាប់ៗ

2022/08/03 12:45:02 am        673

ភ្នំពេញ៖ ផែនការបោះផ្សាយ និងជួញដូរមូលបត្ររបស់រដ្ឋ ចំនួនប្រមាណ ៣០០ លានដុល្លារអាមេរិក នឹងឈានទៅបោះផ្សាយលក់មូលបត្រនេះ ឆាប់ៗនេះ ខណៈការរៀបចំលើបញ្ហាបច្ចេកទេស បានអនុវត្តដោយពេញលេញ និងគ្រប់ជ្រុងជ្រោយស្ទើរទាំងស្រុង។

ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ ពីឆ្នាំ ២០១៧-ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២ នេះថា នេះជាលើកទី១ហើយ ដែលកម្ពុជាបានរៀបចំការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋ ដែលមានទំហំសរុបប្រមាណ ១,២ ទ្រីលានរៀល ត្រូវប្រមាណ ៣០០ លានដុល្លារអាមេរិក។

ឯកឧត្តមបន្តថា ជុំវិញការបោះផ្សាយមូលបត្រនេះ រដ្ឋត្រូវការវិនិយោគ និងត្រូវការហិរញ្ញប្បទានក្រៅប្រទេស ក្នុងនោះការបោះផ្សារមូលបត្រនេះ គឺជាការបំពេញហិរញ្ញប្បទាន ដោយផ្តល់លទ្ធភាពដល់ក្រុមហ៊ុនក្នុងស្រុកអាចទិញមូលបត្របាន នៅក្នុងអត្រាសមរម្យ ជាជាងកម្ពុជាទៅកម្ចីពីដៃគូរបរទេសនានា។

បច្ចុប្បន្នគម្រោងការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋនេះ ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ ហើយអ្វីដែលសេសសល់បន្ត គឺក្រុមការងារបច្ចេកទេសកំពុងប្រជុំស្ទាបស្ទង់ និងពិនិត្យឡើងវិញ ដែលកាងារនេះក្រសួងបានអនុវត្តពេញលេញ និងគ្រប់ជ្រុងជ្រោយស្ទើរទាំងស្រុងហើយ ដោយនៅរង់ចាំតែពេលវេលា ដើម្បីការបោះផ្សាយ និងជួញដូរមូលបត្រនេះតែប៉ុណ្ណោះ។

រាជរដ្ឋាភិបាល បានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងនោះមាន៖ ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើនដូចជា៖ ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្ររដ្ឋ, អនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្ររដ្ឋ, សារាចរណែនាំស្តីពីការអនុវត្តចំពោះមូលបត្ររដ្ឋ ដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, និងការកំណត់ទំហំបោះផ្សាយលក់មូលបត្ររដ្ឋក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ដែលច្បាប់នេះ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំសរុបប្រមាណ ១,២ ទីលានរៀល ត្រូវប្រមាណ ៣០០ លានដុល្លារ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm