ឯកឧត្ដម នាយឧត្តមសេនីយ៍​ នេត សាវឿន ជួបពិភាក្សាការងារជាមួយ​រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

2022/08/03 01:54:12 am        639

​ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ​ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកជំទាវ RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងជំនួបពិភាក្សាការងារ ភាគីឥណ្ឌូណេស៊ី បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋឥណ្ឌូណេស៊ីរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីនេះ  ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងយល់ស្របគ្នាលើការងារមួយចំនួន ដើម្បីបន្តអនុវត្ត គឺការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ប្រភេទ ជាពិសេសបទល្មើសជូញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តការឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅដោយបង្កើតយន្តការផ្លាស់ប្តូរព័ត៌មានបម្រើឲ្យការស៊ើបអង្កេត ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការបង្កើតឲ្យមានមន្ត្រីបង្គោលដើម្បីផ្តល់ព័ត៌មាន និងគំនិតផ្តួចផ្តើមបង្កើតអនុស្សារណៈយោគយល់គ្នា (MOU) ដែលជាមូលដ្ឋានសម្រាប់បម្រើឲ្យការចាត់តាំងអនុវត្ត និងគាំទ្រឲ្យក្រុមបចេ្ចកទេសកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដើម្បីស្វែងរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ និងលុបបំបាត់ឲ្យដល់ឬសគល់នៃបណ្តាញឧក្រិដ្ឋជនជួញដូរមនុស្សទាំងនៅឥណ្ឌូណេស៊ី និងនៅប្រទេសកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានរំលឹកអំពីគុណបំណាច់របស់កងទ័ពឥណ្ឌូណេស៊ីក្នុងបេសកកម្មស្វែងរកសន្តិភាពជូនប្រទេសកម្ពុជាក្នុងទស្សវត្សទី៩០ផងដែរ។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជូពរ លោកជំទាវ RETNO L.P MARSUDI និងសហការី ក្នុងការស្នាក់នៅកម្ពុជា សូមមានសុខភាពល្អ សប្បាយរីករាយ និងជោគជ័យក្នុងការបំពេញភារកិច្ច៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm