បុគ្គលិកអប់រំរដ្ឋ និងឯកជន បានអញ្ជើញមកចាក់វ៉ាក់សាំង Sinovac នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ

2021/04/27 09:59:58 am        363

​ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ២០២១នេះ បុគ្គលិកអប់រំរដ្ឋ និងឯកជន បានអញ្ជើញមកចាក់វ៉ាក់សាំង Sinovac នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះ ពិតជាមានកិតិ្តយស ដែលសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងមានលោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ជាប្រធានកិតិ្តយស នៃសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ ចូលរួមការងារចាក់វ៉ាក់សាំងកូវីដ១៩ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលយើងទើបទទួលបានពីមិត្តចិន ចំនួន១លាន៥សែនដូស។ ហើយជាគោលដៅស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា គឺក្នុងរយៈពេល ០១ខែ ត្រូវចាក់វ៉ាក់សាំង ឲ្យបានចំនួន ១លានដូស។

​ជាមួយគ្នានោះដែរ បុគ្គលិក នៃមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ចំនួន៣រូប បានមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និយាយស្រដៀងគ្នាថា ការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ ជាការល្អណាស់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដើម្បីទប់ស្កាត់ ការពារកុំឲ្យមេរោគកូវីដ១៩នេះ ឆ្លងរាលដាលដល់ប្រទេសជាតិ និងសង្គមជាតិយើង។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យរបស់យើង បានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ពីមន្រី្ត​ជំនាញ និងថ្នាក់ដឹកនាំជំនាញ នៃក្រសួងសុខាភិបាល។

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល នឹងបណ្តុះបណ្តាលក្រុមគ្រូពេទ្យជាបន្តទៀត ដើម្បីធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត បន្ថែមពីលើគ្រូពេទ្យដែលមានស្រាប់ នៅតាមបណ្តាខេត្តទាំងអស់នោះ។ នៅថ្ងៃនេះដែរ យើងសង្កេតឃើញថា នៅតាមបណ្តាខេត្តនីមួយៗ ក៏បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន យើងនឹងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីជួយពន្លឿនការងារនៃការចាក់វ៉ាក់សាំងកូវីដ១៩នេះ ឲ្យសម្រេចតាមគោលដៅកំណត់។

សម្រាប់សម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា តាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី រហូតមកដល់ថ្ងៃនេះ យើងមានសមាជិករហូតដល់៤៦៩នាក់ ដែលត្រៀមចូលរួមក្នុងកិច្ចសហប្រតិបតិ្តការនេះ ហើយក្រៅពីនេះយើងក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀត ដែលអាចមានចំនួនច្រើន ជាង ១០០០នាក់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ៕ អត្ថបទ៖ ហួត រដ្ឋា 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm