ចិន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់​ថា​ ជា​ដំណើរ​ប្រកបដោយ​គ្រោះ​ថ្នាក់​បំផុត​

2022/08/03 05:08:22 pm        627

​ចិន៖ ចិន​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​កោះ​តៃវ៉ាន់ ពី​សំណាក់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ថា ​ជា​ដំណើរ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត។ ​ក្រុង​ប៉េកាំង​បាន​ចោទ​លោកស្រី Pelosi ដែលជា​អ្នកនយោបាយ​ជាន់ខ្ពស់​បំផុត​របស់​ស​ហ​រដ្ឋ​អាមេរិកក្នុង​រយៈពេល ​២៥​ឆ្នាំ​ទៅកាន់​កោះ​នេះ ​ដែល​ចិន​បាន​អះ​អាង​ថា​ជា​ខេត្ត​ផ្ដាច់​ខ្លួន​មួយ​របស់​ខ្លួន​ថា ​កំពុង​ប្រលែង​លេង​ជាមួយ​នឹង​ភ្លើង​។

ក្រុង​ប៉េកាំង​បាន​ព្រមាន​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អ្នកណា​ដែល​ប្រលែង​លេង​ជាមួយ​ភ្លើង​នឹង​រលាក​មិន​ខាន​។​ ​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​និយាយ​ថា ​គ្មាន​ហេតុផល​ដែល​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បង្ក​ឲ្យ​មាន​ជា​វិបត្តិ ឬ​ជម្លោះ​នោះ​ទេ​។ ​ថ្លែង​ក្រោយ​លោកស្រី​បាន​ទៅដល់​កោះ​នេះ អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ជាថ្មី​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ដំណើរ​នេះ​គឺ​ស្រប​នឹង​គោលនយោបាយ​ ដែល​មាន​ជា​យូរ​មក​ហើយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចិន ហើយ​ពុំបាន​រំលោភ​អធិបតេយ្យភាព​របស់​ប្រទេស​នេះ​ទេ​។ ​ខណៈ​ដែល​យន្តហោះ​របស់​លោកស្រី​បាន​ទៅដល់​កោះ​មួយ​នេះ សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា យន្តហោះ​យោធា​ចិន​កំពុង​ហោះ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​ ពេលនោះ​កោះ​តៃវ៉ាន់​ច្រានចោល​របាយការណ៍​ទាំង​នោះ តែ​ក្រោយមក​បាន​និយាយ​ថា យន្តហោះ​យោធា​ចិន​ជាង​ ២០​គ្រឿង​បាន​ហោះ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        768
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        431
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm