សម្ដេចតេជោ៖ ការប្រកួតប្រជែងកាន់តែគ្រោះថ្នាក់របស់មហាអំណាច កំពុងដាក់សម្ពាធ​មក​លើ​អាស៊ាន

2022/08/03 05:14:49 pm        584

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បាន​ថ្លែងថា ការប្រកួតប្រជែងកាន់តែគ្រោះថ្នាក់រវាងមហាអំណាច បាន​និងកំ​ពុង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង មកលើប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានបញ្ហាសេដ្ឋកិច្ចជាដើម ។

ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៣ ខែ​សីហា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ន អាស៊ាន​បាន​ក្លាយ​ជា​តំបន់​មួយ​ដែលមានការរីកចម្រើន ដោយយើងបានរួមដៃគ្នា ប្រែក្លាយភាពមន្ទិលសង្ស័យ ឲ្យ​ទៅ​ជា​ការ​ជឿទុកចិត្តគ្នា និងផ្លាស់ប្តូរអរិភាព ក៏​ដូច​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ឲ្យ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ ជាមួយនឹងសន្តិភាព និងស្ថិរភាព ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ​ អាស៊ានសម្រេចបាននូវវិបុលភាព លើសពីការរំពឹងទុក ជាមួយនឹងកំណើន និង​ការ​អភិវឌ្ឍ​ដ៏​ខ្ពស់​ និងការកែលម្អជាលំដាប់នៃសុខុមាលភាពរបស់ប្រជាជន ។

សម្ដេចតេជោ បានបន្តថា នៅក្នុងដំណើរការរីកចម្រើន និងអភិវឌ្ឍនៃតំបន់អាស៊ាន បញ្ហា​ប្រឈម​ផ្សេង​ៗ បានកើតឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយ រហូត​បញ្ហា​សង្គម-​សេដ្ឋកិច្ច ។

ប្រធានអាស៊ានឆ្នាំ២០២២ បានបន្ថែមថា នៅខាងក្រៅតំបន់អាស៊ានវិញ សង្គ្រាមនៅអ៊ុយក្រែន ក៏បាន​និង​កំពុងបង្កឲ្យមានភាពស្មុគស្មាញ ដល់ទំនាក់ទំនងអឺរ៉ុប ក៏ដូចជាតំបន់របស់យើងផងដែរ ដោយសង្គ្រាមនេះ បានបង្កឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ មកលើសេដ្ឋកិច្ច បង្ក​ជា​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខស្បៀង និងថាមពល ហើយអាក្រក់ជាងនេះទៀតនោះ គឺ​ការ​គំរាម​កំហែង​ឲ្យ​ពិភព​លោក មានការបែកខ្ញែកជាថ្មីទៀត ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm