ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ស្អែកនេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មាការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា លើកទី៩ នីតិកាលទី៤ ។
យោងតាមសេចក្តីជូនដំណឹង របស់ព្រឹទ្ធសភាជាតិ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅថ្ងៃដដែលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យសម្រេចលើរបៀបវារៈមួយចំនួនទៀត៕

