កម្ពុជានាំចូលប្រេង និងផលិតផលប្រេង មានតម្លៃសរុប ជិត២ប៊ីលានដុល្លារ ក្នុងឆមាសទី១

2022/08/03 06:47:05 pm        564

ភ្នំពេញ៖ តម្លៃនៃការនាំចូលប្រេង និងផលិតផលប្រេងរបស់កម្ពុជា បានកើនឡើងខ្លាំង ក្នុង​ឆមាសទី១ឆ្នាំនេះ បន្ទាប់ពីតម្លៃប្រេងបានកើនឡើងខ្ពស់ ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន​បានផ្ទុះឡើងកាលពីខែកុម្ភៈ។

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ប្រទេស​កម្ពុជា​បាននាំចូលផលិតផលប្រេងមានតម្លៃ ១.៩១ប៊ីលានលានដុល្លារអាមេរិក នៅក្នុង​ឆមាស​ទីមួយ​នៃឆ្នាំ២០២២ កើនឡើង២៥ ភាគរយពី ១.៥២ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជា មិនមែនជាប្រទេសផលិតប្រេងទេ ​ប៉ុន្តែពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង ​ពីក្រៅប្រទេស ប៉ុណ្ណោះ ដោយសារស្តុកបម្រុងប្រេង ​និងឧស្ម័ននៅបាតសមុទ្រ នៅមិនទាន់ត្រូវបានទាញយក​នៅ​ឡើយ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេន បាននិយាយក្នុងសន្និសីទសារ​ព័ត៌មាន​នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​កាលពីថ្ងៃអង្គារថា តម្លៃ​ប្រេងឥន្ធនៈអន្តរជាតិ​បាន​កើនឡើងចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ។

ឯកឧត្តម ​បាន​ថ្លែងថា កម្ពជា​មិន​មែន​ជា​អ្នក​ផលិត​ប្រេង​ទេ ប៉ុន្តែ​ជា​អ្នក​នាំ​ចូល ដូច្នេះ​តម្លៃ​ប្រេង​ប្រែប្រួល​ទៅ​តាម​ទីផ្សារ​អន្តរជាតិ។

តារាង​តម្លៃ​ប្រេង​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ​សាំង​ធម្មតា​តម្លៃ ៤ ៧៥០ រៀល ក្នុង​មួយ​លីត្រ​កាលពី​ថ្ងៃ​អង្គារ ខណៈ​ប្រេងម៉ាស៊ូត​តម្លៃ ៥ ១៥០ រៀល ។

យោង​តាមកំណត់ត្រា តម្លៃ​ប្រេងសាំង​ធម្មតា និង​ម៉ាស៊ូត​បាន​កើនឡើង ៥,៥ ភាគរយ និង ២១ ភាគរយ​រៀងគ្នា បើ​ធៀប​នឹង​តម្លៃ​នៅ​ដើមខែ​កុម្ភៈ​។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​ឯកឧត្តម ស៊ុយ សែម ​បានលើកឡើងកាលពីសប្តាហ៍មុនថា តម្រូវការ​ផលិតផលប្រេងនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ​៤,៨ ​លានតោនក្នុងឆ្នាំ ​២០៣០ កើនឡើងពី ២,៨ ​លានតោនក្នុងឆ្នាំ ២០២០។

ឯកឧត្តម បានជំរុញ​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​វិស័យ​នេះ​ ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​នេះ​​៕ អត្ថបទ៖​ វណ្ណៈ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm