ភ្ញៀវចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅកម្ពុជា ពេញចិត្តនឹងស្នើចម្អិនម្ហូបខ្មែរឱ្យបានច្រើន

2022/08/03 07:34:14 pm        1.1 K

ភ្នំពេញ៖ នៅក្នុងចំណោមតារាងមុខម្ហូបខ្មែរ ចិន អាស៊ាន និងអឺរ៉ុបនានា ដែលសណ្ឋាគារភ្នំពេញសុខាដាក់ជូនភ្ញៀវជាប្រតិភូអាស៊ានជ្រើសរើស គឺមានតែមុខម្ហូបអាហារបែបប្រពៃណីខ្មែរ ដែលប្រតិភូអាស៊ានស្នើចម្អិនឲ្យបានច្រើនដើម្បីពិសារ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជាពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សណ្ឋាគារសុខាភ្នំពេញ ត្រូវបានជ្រើសរើសជាទីតាំងរៀបចំនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ហើយក៏ជាទីន្លែងទទួលភ្ញៀវទាំងការស្នាក់នៅ និងអាហារទទួលផងដែរ។

បើតាមលោក រស់ ង៉ែត ប្រធានចុងភៅនៅសណ្ឋាគារសុខាភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែសីហានេះថា ឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងរយៈពេលប្រមាណជា​១សប្តាហ៍នេះ ​សំគាល់ឃើញថា មានមុខម្ហូបអាហារ ដែលភ្ញៀវស្នើចម្អិនច្រើននោះ គឺមានម្ហូបអាហារខ្មែរប្រមាណជា៧០% ហើយម្ហូបអាហារបែបអឺរ៉ុបមានប្រមាណ៣០% ហើយគ្រប់មុខម្ហូបទាំងអស់នោះ គឺប្រើប្រាស់បន្លែ បង្កង បង្គារ ត្រី សាច់នៅក្នុងប្រទេសទាំងអស់ ហើយមិនមានការនាំចូលនោះទេ។

លោក រស់ ង៉ែត បន្តថា សម្រាប់ម្ហូបបែបប្រពៃណីខ្មែរ ភ្ញៀវស្នើសុំចំអិនច្រើននោះ គឺមានដូចជាអាម៉ុកត្រីទន្លេ សាច់មាន់ និងអាម៉ុកសាលម៉ុន ហើយផ្នែកសម្លរស៊ុប គឺមានសម្លរកកូរ សោ្ងរជ្រក់ក្រៅឆ្នាំងធ្វើពីសាច់ពងគ្រួច ត្រីងៀត សាច់គោ ត្រីសណ្តាយអាំងប្រឡាក់អំពិល និង បង្អែមបបរត្នោត នំផ្លែអាយជាដើម។

លោក បន្តថា ក្រៅពីការរៀបចំម្ហូបអាហាបែបប្រពៃណីខ្មែរច្រើនមុខសំខាន់ៗ​ដើម្បីទទួល​ប្រតិភូ​រដ្ឋមន្ត្រីការបរទេសនោះ ក្រុមចុងភៅក៏បានរៀបចំម្ហូបអាហារបែបអាស៊ាន​ បែបវេស្ទើន និង​បែបអឺរ៉ុបនេះ ហើយក៏មានរៀបចំ​ភោជនីយដ្ឋាន​ចិន​ដែរ​ដើម្បីផ្តល់ជាជម្រើសឲ្យបានច្រើនមុខ និងមានភាពខុសប្លែកគ្នាទៅតាមថ្ងៃនីមួយៗជាបន្តបន្ទាប់​។

ម្ហូបខ្មែរ តែងតែទទួលបានការពេញចិត្តនិងចាប់អារម្មណ៍ទទួលទានច្រើនពីសំណាក់ភ្ញៀវបរទេស ដែលបានមកទស្សនា ឬទស្សនកិច្ចនៅក្បងប្រទេសកម្ពុជា ជាក់ស្តែងបើយោងតាមសារ​នៅ​មុនរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ​ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ​និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក៏បានសរសេរសារមួយថា ការមកបំពេញទស្សនកិច្ចនៅ​កម្ពុជា​លើកដំបូងនេះ ឯកឧត្តម មានប្រាថ្នាចង់ភ្លក់រសជាតិដើមហហ្មុក (អាម៉ុក) ដែលជាម្ហូបខ្មែរដ៏ល្បីផងដែរ។

នៅក្នុងសារឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានបញ្ជាក់ថា« លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបាន​ទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិ​ដើម​កំណើតនៃម្ហូបខ្មែរដូចជាហហ្មុក(អាម៉ុក)៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm