កាតព្វកិច្ចទិញធានារ៉ាប់រងយានយន្ត ជាការពង្រីកប្រព័ន្ធការពារសុវត្ថិភាពសង្គម

2022/08/03 08:02:14 pm        685

ភ្នំពេញ៖ ការកំណត់កាតព្វកិច្ចទិញធានារ៉ាប់រងសម្រាប់យានយន្តឯកជន ជាការជួយសម្រួលឱ្យចេះ​សន្សំលុយ ក្នុងបង់ថ្លៃទិញធានារ៉ាប់រង ​ដើម្បីដោះស្រាយនៅពេលគ្រោះថ្នាក់កើតឡើង និងជាការពង្រីក​ប្រព័ន្ធសំណាញ់ការពារសុវត្ថិភាពសង្គម ​ឱ្យដើរទន្ទឹមគ្នា នឹងប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា នៃសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្លែងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន​ ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ ២០១៧-២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះថា រាជរដ្ឋាភិបាល​មាន​ច្បាប់ដែលត្រូវអនុវត្តតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ​ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលាសិក្សាទៅលើយានយន្ត ។

ឯកឧត្តម បញ្ជាក់ថា ការកំណត់កាតព្វកិច្ចទិញធានារ៉ាប់រងសម្រាប់យានយន្តឯកជន ទៅជា​បន្ទុកនោះ គឺវាមិនមែនដូច្នោះនោះឡើយ ​ដែលបញ្ហានេះ វាជាការជួយដោះស្រាយពេលមាន​គ្រោះថ្នាក់ ដូច្នេះមហាជនគួរកុំមានការយល់ច្រឡំ ។

សូមបញ្ជាក់ថា៖ នាថ្មីៗកន្លងទៅនេះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានថ្លែងលើកឡើងថា ​ដើម្បីលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា ​គ្រោងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងជាកាតព្វកិច្ច ដែល​វាជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង ​និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ​ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសម្រាប់ផលប្រយោជន៍នៃការដាក់ឱ្យដំណើរការ​ការធានារ៉ាប់រងយានយន្តឯកជន ​ជាកាតព្វកិច្ចនេះ​ នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់ការពារសុវត្ថិភាព​សង្គមឱ្យដើរទន្ទឹមគ្នា នឹងប្រព័ន្ធគាំពារ​សង្គមរបស់​រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm