អូស៊ីអាយស៊ី និង EAKON សហការគ្នាជំរុញការលក់រាយនៅកម្ពុជា

2022/08/03 09:42:46 pm        865

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគទុន​អាណិកជន​កម្ពុជា អូស៊ីអាយស៊ី (OCIC) កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានចុះអនុស្សារណៈជាមួយគ្នា ក្រុមហ៊ុន EAKON គ្រុប របស់ប្រទេសម៉ាឡេស៊ី ដើម្បីជំរុញទៅលើវិស័យលក់រាយនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពជាសាក្សីរបស់ ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា និងអ្នកឧកញ៉ា ឆាល វ៉ាន់ (Charles Vann) អនុប្រធានប្រតិបត្តិ នៃក្រុមហ៊ុន កាណាឌីយា ដែលធ្វើឡើងរវាងលោកស្រី លឹម លីជិន តំណាងឲ្យក្រុមហ៊ុន អូស៊ីអាយស៊ី និងលោក Dato Sri Ricky Yaw តំណាងឲ្យក្រុមហ៊ុន Eakon គ្រុប ក្នុងគោលបំណងចែករំលែកព័ត៌មានលម្អិត និងសំខាន់ៗដូចជា៖ វិសាលភាពការងារ និងការប្ដេជ្ញាចិត្តក្នុងការសហការនៃការធ្វើអាជីវកម្ម។តាមការលើកឡើងរបស់លោកតំណាងឲ្យក្រុមហ៊ុន Eakon គ្រុប បានឲ្យដឹងថា Eakon នឹង​ធ្វើការ​ចែករំលែកចំណេះដឹង និងជំនាញដែលមានក្នុងវិស័យជាច្រើនដូចជា វិស្វកម្ម ស្ថាបត្យកម្ម សំណង់ និងបច្ចេកទេសជាដើម ទៅកាន់ដៃគូ អូស៊ីអាយស៊ី ក៏ដូចជា ដើម្បីជួយពង្រឹងប្រភព​ចំណូលអ្នកជួល និងវិនិយោគិនអន្តរជាតិ ទៅលើគម្រោង Elysee ដើម្បីអភិវឌ្ឍអចលនទ្រព្យ ឲ្យដូចលំដាប់ពិភព​លោក ដែលនឹងបង្ករបង្កើនជីវភាពរស់នៅ​ និងអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ។

លោក បានបន្តថា ដោយមានការច្នៃប្រឌិតដូចទៅនឹងទីក្រុង Champs Elysees ក្នុងទីក្រុងប៉ារីស The Elysee គឺជាការអភិវឌ្ឍទីក្រុងមួយ ក្នុងចំណោមការអភិវឌ្ឍទីក្រុងទាំងអស់របស់ អូស៊ីអាយស៊ី នៅ​រាជធានីភ្នំពេញ ដែលនាំមកនូវវប្បធម៌ដ៏ល្បីល្បាញ​មកពីប៉ែកអឺរ៉ុប ​ភាគពាយ័ព្យ មកកសាង​នៅក្នុងប្រទេសកម្ពុជា។

លោក បានអះអាងទៀតថា នឹងទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឲ្យកាន់ច្រើនជាងនេះ ដើម្បីវិនិយោគ​លើគម្រោងផ្សេងៗទៀតនៅកម្ពុជា ជាពិសេស ដូចដែលឃើញស្រាប់ហើយថា កម្ពុជាបាន​នឹងកំពុងតែមានអ្នកវិនិយោគអន្ដរជាតិកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជួបប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ១៩យ៉ាណាក៏ដោយ។ តាមរយៈភាពជាដៃគូនេះ យើងនឹងទន្ទឹងរង់ចាំទទួលយកនូវអត្ថប្រយោជន៍ជាច្រើន នៃឱកាសវិនិយោគនៅកម្ពុជាតាមរយៈ អូស៊ីអាយស៊ី។

សូមបញ្ជាក់ថា អូស៊ីអាយស៊ី គឺជាក្រុមហ៊ុនសាជីវកម្មធំជាងគេបំផុតនៅកម្ពុជា ដែលក្រៅពីវិស័យ​ពាណិជ្ជកម្មផ្សេងៗ ​ក្រុមហ៊ុនក៏ធ្វើការទៅលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋា​រចនា​សម្ព័ន្ធខ្នាតធំ ជាពិសេសក៏មានវិស័យអាកាសចរណ៍ វិទ្យាស្ថានអប់រំ និងគំរោងធំផ្សេងទៀតផងដែរ។ ដោយឡែក EKG Development Sdn Bhd គឺជាគំរោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុន Eakon គ្រុប និងជាក្រុមហ៊ុនរបស់ម៉ាឡេស៊ី ​ដែលមានជំនាញខាងសេវាកម្មមេកានិច អគ្គិសនី និង​សេវាកម្មសំអាត សម្រាប់គម្រោងពាណិជ្ជកម្ម ​លំនៅដ្ឋានធំៗ ​និងគ្រឹះស្ថានអប់រំជាដើម៕

អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm