មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ត្រៀមឆ្លើយតបបន្ទាន់ មេរោគកូវីដ-១៩ និងជំងឺអុតស្វា

2022/08/03 09:53:50 pm        645

ភ្នំពេញ៖ ដើម្បីឆ្លើយតបបន្ទាន់ នឹងករណីជំងឺកូវីដ-១៩ បន្តងើបឡើងវិញ និងការពារ ការចម្លង​ជំងឺ​អុតស្វា មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានត្រៀមឆ្លើយ​តប​បន្ទាន់ ការចម្លងមេរោគកូវីដ-១៩ និងជំងឺអុតស្វា។

បើតាមលោកវេជ្ជបណ្ឌិត អេង គឹមបូរ៉ារិទ្ធ អនុប្រធាន តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធាន​មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះថា ក្នុងរយៈពេលចុងក្រោយពាក់ព័ន្ធករណីជំងឺឆ្លង កូវីដ-១៩ សភាពការណ៍បច្ចុប្បន្ននេះ មានការ​កក្រើកឡើងវិញ ឬក៏ឆ្លងឡើងវិញ ជាបញ្ហាមួយ ដែលយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់​ជាមួយ​នឹងការរីករាលដាលជំងឺកូវីដ-១៩ នេះឲ្យបានម៉ត់ចត់។

ដោយឡែកចំពោះករណីជំងឺឆ្លងប្រភេទថ្មីៗនេះ គឺជំងឺអុតស្វា ក្រុមគ្រូពេទ្យ បានត្រៀម​លក្ខណៈគ្រប់គ្រាន់ ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលា ​ចំពោះជំងឺអុតស្វា ប្រភេទថ្មីនេះផងដែរ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ ពិគ្រោះព្យាបាលជំងឺ និងមកចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យ ​នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានបង្ហាញពី​អារម្មណ៍​រីករាយក្នុងពេលមកដល់មនី្ទរពេទ្យ ​ដោយទទួលបានការយកចិត្តទុកដាក់ពីគ្រូពេទ្យ និងទទួល​សារអប់រំ​អំពីការការពារថែទាំសុខភាពជៀសផុតពីជំងឺឆ្លងថ្មីៗ និងការបរិភោគអាហារណា​ដែល​ប្រកបដោយអនាម័យខ្ពស់​ និងសូមគោរពដឹងគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការលើកស្ទួយស្ថានភាពសុខភាព​ប្រជាពលរដ្ឋ​គ្រប់រូបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត អេង គឹមបូរ៉ារិទ្ធ ក៏បានលើកឡើងទៀតថា មនី្ទរពេទ្យ មានក្រុមឆ្លើយ​តប​​បន្ទាន់លើការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ​និងជំងឺអុតស្វា​ ទាន់ពេលវេលា ដោយគ្មាន​ការខ្លាចរអាល ​និងចូលរួមទាំងអស់គ្នា ​ទាំងថ្នាក់ដឹកនាំមនី្ទរពេទ្យ ​និងបុគ្គលិកមនី្ទរពេទ្យ គឺ​ស្ម័គ្រស្មោះ​ប្រយុទ្ធប្រឆាំង ​នឹងជំងឺឆ្លងប្រភេទថ្មីនេះ។ សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហាសុខភាព ដូចជាជំងឺទូទៅ​ និងការចាក់វ៉ាក់សាំង ​សូមអញ្ជើញមកទទួលសេវាក្នុង​មន្ទីរ​បង្អែករាជធានីភ្នំពេញ ​ដោយក្រុមគ្រូពេទ្យទាំងអស់រីករាយរងចាំ​ បំរើសេវាជូនប្រជាពលរដ្ឋទាំងអស់ ដោយគ្មានការរើងអើងនោះទេ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm