
អន្ដរជាតិ៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា គ្មានហេតុផលដែលដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ នឹងក្លាយជាព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើល បង្កឲ្យមានជាវិបត្តិ ឬជម្លោះនោះទេ ។
ថ្លែងក្រោយលោកស្រីបានទៅដល់កោះនេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ជាថ្មីដល់ក្រុមអ្នកសារព័ត៌មានថា ដំណើរនេះ គឺស្របនឹងគោលនយោបាយដែលមានជាយូរមកហើយរបស់សហរដ្ឋអាមេរិក ចំពោះចិន ហើយពុំបានរំលោភអធិបតេយ្យភាពរបស់ប្រទេសចិននោះទេ ៕