ឯកឧត្ដម ហ៊ុន ម៉ាណែត ផ្ដល់ឱសថ និងសម្ភារទប់ស្កាត់កូវីដ-១៩ ជាច្រើន ដល់នគរបាលរាជធានី

2021/04/27 09:59:58 am        151

ភ្នំពេញ៖ ថ្នាំពេទ្យ១០០ឃីតដែលជាប្រភេទថ្នាំបង្កើនជាតិទឹកក្នុងខ្លួន ថ្នាំការពារក្តៅខ្លួន ផ្តាសាយ និងបំបាត់អាការៈឈឺចុកពោះ រួមជាមួយម៉ាស់ជាច្រើនទៀតដែលជាការឧបត្ថម្ភរបស់អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ត្រូវបានក្រុមការងារដែលជាតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវយកទៅប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ដើម្បីបំពេញតាមម្រូវការចាំបាច់របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានចាត់ទុកថា ជាកម្លាំងស្រួច ដែលកំពុងចូលរួមសហការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។

ការប្រគល់ជូនសម្ភារទាំងនេះត្រូវបានគេមើលឃើញថា ជាការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់បំផុតពីសុវត្ថិភាពសម្រាប់កងកម្លាំងជួរមុខ នៅក្នុងដំណាក់កាលដែលរាជធានីភ្នំពេញបន្តការគំរាមកំហែងឆ្លងដោយជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយអត្រានៃអ្នកឆ្លង និងអ្នកស្លាប់នៅតែបន្តកើនឡើងជាបន្តបន្ទាប់ មិនទាន់មានសញ្ញាណាមួយធូរស្បើយនៅឡើយនោះទេ។

ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខសុវត្ថិភាពកម្លាំងនគរបាលរាជធានីភ្នំ ពេញ ដែលការឧបត្ថម្ភនេះគឺជាការឆ្លើយតបបំពេញភាពខ្វះខាតរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ សម្រាប់ចេញប្រតិបត្តិការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ការចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

ជុំវិញការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នេះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនក្រុមការ ងារតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានិងវិធានរបស់ក្រសួងសុខាភិបាលកម្ពុជា កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងអង្គភាពតែងតែបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលកម្ពុជាយ៉ាងខ្ជាប់ខ្ជួន។ ជាពិសេសបានប្រើប្រាស់កម្លាំងចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នៅគ្រប់គោលដៅធ្វើចត្តាឡីស័ក និងគោលដៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ជាប្រចាំ។ ជាងនេះក៏បានប្រើប្រាស់កម្លាំងចេញល្បាតតាមរថយន្តចុះត្រួតពិនិត្យគោលដៅ ធ្វើចត្តាឡីស័ក និងគោលដៅព្យាបាលជំងឺកូវីដ-១៩ និងបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការជួបជុំប្រមូលផ្តុំតាមទីសាធារណៈ និងទីតាំងក្លិបកម្សាន្ត ខារ៉ាអូខេ ហាងផឹកស៊ី ដែលមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដែលអាចបង្កជាហានិភ័យនាំឱ្យឆ្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ,ចូលរួមចែកម៉ាស់ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ និងនៅតាមសហគមន៍ពីផលប៉ះពាល់ជំងឺឆ្លងកូវីដ-១៩ ជាដើម។

លោកឧត្ដមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា កម្លាំងនគរបាលរាជធានីភ្នំពេញ និងចាប់ផ្តើមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធា នីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm