
អន្ដរជាតិ៖ ធនាគារកណ្តាលជាច្រើននៅជុំវិញពិភពលោក បានដំឡើងអត្រាការប្រាក់របស់ខ្លួនជិត ១.២០០ពិន្ទុ នៅក្នុងអំឡុងខែកក្កដា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងរបស់ពួកគេនឹងអតិផរណាហក់ឡើងខ្ពស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្នុងនោះ ធនាគារកាណាដា បានបង្កើនច្រើនជាងគេដ៏គួរភ្ញាក់ផ្អើល ។
ធនាគារកណ្តាល ដែលកំពុងត្រួតពិនិត្យរូបិយប័ណ្ណចំនួន ៥ ក្នុងចំណោមរូបិយប័ណ្ណចំនួន ១០ជួញដូរច្រើនបំផុតនោះ បានដំឡើងអត្រាការប្រាក់ ៣២៥ពិន្ទុនៅក្នុងចំណោមរូបិយប័ណ្ណជួញដូរទាំងនេះ កាលពីខែមុន ។ នេះនាំឲ្យទំហំសរុបនៃការបង្កើនអត្រាការប្រាក់ ចាប់តាំងពីដើមឆ្នាំនេះ នៅទូទាំងធនាគារកណ្តាលប្រទេសមានឧស្សាហកម្មលូតលាស់ G10 ឡើងដល់ ១.១០០ពិន្ទុ ៕
