កម្ពុជា​បំបែក​កំណត់ត្រា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក្រោយ​ឈ្នះ​មេដាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​

2022/08/04 05:16:53 pm        674

​​អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ កម្ពុជា​បាន​បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ដ្រ​របស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមបន្ទាប់ពី​ដណ្ដើមបាន​មេដាយ​ច្រើន​បំផុត សម្រាប់​ការចូល​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះ បើ​គិត​ចាប់ពី​ឆ្នាំ​២០០១ ដែលជា​ឆ្នាំ​ប​ង្កើ​ក​ដំបូងរហូតមកទល់​បច្ចុប្បន្ន។​

​សម្រាប់​បេសកកម្ម​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​កំពុង​ប្រព្រឹត្តទៅនាទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៣ ខែសីហា​ម្សិលមិញ កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ១៨​គ្រឿងរួមមាន​មេដាយមាស៥, ប្រាក់៧ និង​សំរឹទ្ធ ៦​គ្រឿង។​ ​សមិទ្ធផល​នេះបានធ្វើ​ឲ្យ​កម្ពុជា​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​លើកដំបូង ពោលគឺ​មិន​ធ្លាប់មាន​ឆ្នាំ​ណាដែល​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ដណ្ដើមបាន​មេដាយ​ច្រើន​បែបណា​ឡើយ ពិសេស​មេដាយមាសដែល​កម្ពុជាធ្លាប់​ដណ្ដើមបាន​ច្រើន​បំផុត​ត្រឹម ៣​គ្រឿងកាលពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា។​ ​សម្រាប់​ប្រវត្តិ​ចូលរួម​ប្រកួត និង​ដណ្ដើម​មេដាយ​របស់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះរួមមាន​៖

-​លើក​ទី​១ ឆ្នាំ​២០០១ នៅ​ម៉ាឡេស៊ី​៖ កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ១ សរុប ៣

-​លើក​ទី​២ ឆ្នាំ​២០០៣ នៅ​វៀតណាម​៖ កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ៥ និង​សំរឹទ្ធ ៣ សរុប ៩

-​លើក​ទី​៣ ឆ្នាំ​២០០៥ នៅ​ហ្វីលីពីន​៖ កម្ពុជា​ឈ្នះ​មេដាយប្រាក់ ៣ និង​សំរឹទ្ធ ២ សរុប ៥

-​លើក​ទី​៤ ឆ្នាំ​២០០៧ នៅ​ថៃ​៖ កម្ពុជា​ឈ្នះ​មេដាយប្រាក់ ១ សរុប ១

-​លើក​ទី​៥ ឆ្នាំ​២០០៩ នៅ​ម៉ាឡេស៊ី​៖ កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ៤ សរុប ៧

-​លើក​ទី​៦ ឆ្នាំ​២០១១ នៅ​ឥណ្ឌូនេស៊ី​៖ កម្ពុជាឈ្នះ​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ២ សរុប ៧

-​លើក​ទី​៧ ឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា​៖ កម្ពុជាឈ្នះ​មេដាយមាស ៣ ប្រាក់ ៤ និង​សំរឹទ្ធ ២ សរុប ៩

-​លើក​ទី​៨ ឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី​៖ កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ៦ សរុប ៩

-​លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី​៖ កម្ពុជាឈ្នះ​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ៥ សរុប ១០

-​ចំណែក​លើក​ទី​១០ ឆ្នាំ​២០១៩ នៅ​ហ្វីលីពីនត្រូវបាន​ម្ចាស់ផ្ទះ​សម្រេច​លុបចោល ព្រោះ​បញ្ហា​កូ​វីដ​-១៩។​

​ដោយឡែក​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​កំពុង​ប្រព្រឹត្តទៅនៅ​ឥណ្ឌូនេស៊ី​ពេលនេះ​វិញ ទោះបី​កម្ពុជា បាន​បង្កើត​កំណត់ត្រា​ដណ្ដើមបាន​មេដាយ​ច្រើន​ពុំ​ធ្លាប់មាន​យ៉ាងណា តែ​កម្ពុជា​នៅមាន​លទ្ធភាព​ដណ្ដើម​មេដាយ​បន្ថែមទៀត ដ្បិត​នៅសល់​វិញ្ញាសា​ជាច្រើនត្រូវ​ប្រកួត ខណៈ​វិញ្ញាសា​មួយចំនួន​បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ រួមមាន​វិញ្ញាសា​បាល់ទះ​អង្គុយ​បុរស និង​វិញ្ញាសា​បាល់បោះ​ជិះរទេះ​ជនពិការ​នារី ៥ ទល់ ៥ ជាដើម ដែល​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយមាសជាមួយ​ក្រុម​ថៃនៅ​ថ្ងៃទី​០៤ និង​ថ្ងៃទី​០៥ ខែសីហា​នេះ៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm