ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​គេ​រំពឹង​ថា​នឹង​ចាប់ផ្ដើម​ឡើងវិញ ​ក្រោម​ការ​សម្រប​សម្រួល​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

2022/08/04 06:30:59 pm        526

អ៊ីរ៉ង់៖ ​ការចរចា​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​2015 រវាង​អ៊ីរ៉ង់ និង​មហាអំណាច​ពិភព​លោក​គ្រោង​នឹង​ចាប់ផ្ដើម​ឡើងវិញ ខណៈ​ក្រុម​តំណាង​មកពី​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​វិល​ត្រឡប់​ទៅកាន់​ទីក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស សម្រាប់​ការពិភាក្សា​ជុំ​ថ្មី​ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ​សហភាព​អឺរ៉ុប។​

​អ្នក​សម្របសម្រួល​ស​ម្រា​ប់​ការចរចា​របស់​ប្លុក​នេះ​លោក Enrique Mora បន្ថែម​ពីលើ​ក្រុម​អ្នកចរចា​ជាន់ខ្ពស់​មកពី​ទីក្រុង​តេ​អេ​រ៉ង់ និង​វ៉ាស៊ីនតោន ជាទី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​វិលត្រឡប់​ទៅ​កាន់​រដ្ឋធានី​របស់​ប្រទេស​អូទ្រីស​វិញកាលពី​ថ្ងៃ​ពុធ សម្រាប់​ការចរចា​ដោយ​ប្រយោលដែល​គេ​រំពឹង​ថា ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​ទម្រង់​ដើម​ដែល​រួមបញ្ចូល​ទាំង​ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​ដោយ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​រួម​មួយ ដែល​បាន​ចាប់ផ្ដើម​ការ​ចរចា​ក្នុង​ការ​ស្ដារ​ឡើងវិញ​ នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ខែ​មេសា​ ឆ្នាំ2021 នឹង​ត្រូវ​បាន​ជួបជុំគ្នា​ឡើងវិញ​។

​ប្រធាន​អ្នកចរចា​របស់​រុស្ស៊ី​លោក Mikhail Ulyanov បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ការ​ចរចា​នឹង​បន្ត​ឡើងវិញ​ក្នុង​ពេល​ដ៏​ខ្លី ​ហើយ​ថា​ក្រុម​អ្នកចរចា​រុស្ស៊ី​បាន​ត្រៀម​ការចរចា​ប្រកបដោយ​ការ​ស្ថាបនា​ ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ចុងក្រោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        991
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        503
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm