អង្គ​រថា​យ​ហ្គឺ​រ​បន្ដ​ឈ្នះ​ក្នុង​ដី​លើ​ក្រុម​កង​យោធពលខេមរភូមិន្ទ ៣-២

2021/04/27 09:59:58 am        131

​បាល់ទាត់៖ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បាន​បន្ថែម ៣​ពិន្ទុ​ទៀតហើយ ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ​កង​យោធពល​ខេមរភូមិន្ទដោយ​លទ្ធផល ៣-២ លើ​ទឹកដី​របស់​ខ្លួនក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៤ នៃ​លី​គ​កំពូល​កម្ពុជានៅ​កីឡដ្ឋាន SRU ខេត្ត​សៀមរាបកាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២១។​

​ជំនួប​ដ៏​តានតឹង​នេះ អង្គ​រថា​យ​ហ្គឺ​របាន​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ៣​គ្រាប់​មុនដោយ​គ្រាប់​ទី​១ ធ្វើ​សម្រេច​ដោយ​កីឡាករ ឡុង ភា​រ៉ាត់ បន្ទាប់ពី​អ្នកចាំទី ពេជ្រ ដា​រ៉ា ចាប់​បាល់​ក្រឡកនៅ​នាទី​១៨ ខណៈ​គ្រាប់​ទី​២ រកបាន​ដោយ​កីឡាករ Maksim Taleyko នៅ​នាទី​២៤ និង​គ្រាប់​ទី​៣ ធ្វើសម្រេច​​ទី​ដោយ​កីឡាករ តាំង ពិសី ដែល​ញាក់​ដាច់​ខ្សែ​ការពារ និង​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អនៅ​នាទី​៣៧។​ ​បន្ទាប់ពី​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​រក​បាន​គ្រាប់​បាល់​ងាយ​ៗ លោក ហោ សុខ​ហេង បាន​ផ្លាស់ប្ដូរ​កីឡាករ​មួយ​ចំនួន រួម​ទាំង​អ្នកចាំទី ពេជ្រ ដា​រ៉ា ដែល​ជំនួស​ដោយ គង់ រ៉ា​ហ្វា​ត់ និង​ខ្សែបម្រើ ឈិន ឈឿន ជាដើម។ ភ្លាមៗបន្ទាប់ពី​អ្នក​ទាំងពីរ​ប្ដូរ​ចូល បាន​ធ្វើ​ឲ្យ​ការប្រកួត​ប្រែប្រួល រហូត​ក្រុម​កងយោធពល​ខេមរភូមិន្ទ វាយបក​បាន ២​គ្រាប់​វិញនៅ​ចុង​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Cristiano នៅ​នាទី​៤៥+១ និង​កីឡាករ ណា​រ៉ុង​កក្កដា នៅ​នាទី​៤៥+៣។​

​ឈាន​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យា​យាមា​វាយ​សម្រុក​គ្នា​កាន់​តែ​ខ្លាំង ប៉ុន្ដែ​មិន​មាន​ក្រុម​ណា​អាច​បន្ថែម​គ្រាប់​បាល់​ទៀត​ឡើយ រហូតដល់​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ដោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​របាន​យកឈ្នះ​ ក្រុម​កង​យោធពល​ខេមរភូមិន្ទក្នុង​លទ្ធផល​បច្ចេកទេស ៣-២ សម្រាប់​ជំនួប​ជើង​ទី​១ ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១។​ ​តាមរយៈ​ជ័យជម្នះ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រឡើងឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ដោយ​រកបាន ៧​ពិន្ទុ​ក្នុង​ដៃ ជាមួយ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​ឡើយ បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ឈ្នះ​២ និង​ស្មើ១ គ្រា​ដែល​ក្រុម​កង​យោធពល​ខេមរភូមិន្ទ បាន​រក្សា​កៅអី​លេខ​៤ បណ្ដោះអាសន្នបន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ដូចគ្នា ឈ្នះ​១ ស្មើ​១ និង​ចាញ់១ រក​បាន ៤​ពិន្ទុ។​

​យ៉ាងណាមិញ​ក្រោយ​ចប់​ការប្រកួត​នេះ ក្រុម​កង​យោធពល​ខេមរភូមិន្ទនឹង​បន្ដ​បេសកកម្ម​ប្រកួត​សប្ដាហ៍​ទី​៥ លើ​ទឹកដី​អង្គរ​ទៀត ដោយ​ត្រៀម​ជួប​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​វិញ​ម្ដង នា​ថ្ងៃទី​៥ ខែមេសា​ដើម​សប្ដាហ៍​ក្រោយនៅ​កីឡដ្ឋាន SRU ដដែល ខណៈ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រត្រូវធ្វើ​ដំណើរ​មករា​ជ​ធានី​ភ្នំពេញ ដើម្បី​តតាំង​ជាមួយ​ក្រុម​នគរបាលជាតិនា​ថ្ងៃទី​០៧ ខែមេសា​ខាងមុខនៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        41
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        65
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm