កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​បើក​យុទ្ធនាការ​ចម្រាញ់​ជើង​ខ្លាំង​វិញ្ញាសា​ POOL ​ត្រៀម​ស៊ី​ហ្គេម​

2022/08/04 07:01:36 pm        98

​ស្នូកឃ័រ៖ សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​បាន​សហការ​ជាមួយ​ក្លិប​ LUX 98 ​រៀបចំ​ពានរង្វាន់​ថ្មី​មួយ​ទៀតហើយគឺ​ការប្រកួត​កីឡា​ប៊ីយ៉ា​ដណ្ដើម​ពានរង្វាន់​ LUX98-POOL 9-Ball Open 2022 ដើម្បី​ស្វែងរក​ធនធាន​កីឡាករ​ឆ្នើមៗ​បន្ថែម សម្រាប់​ត្រៀម​គោលដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក មូ​ន ម៉ា​រ៉ា អគ្គលេខាធិការ​សហព័ន្ធ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ល្ងាច​ថ្ងៃទី​០៣ ខែសីហា​ថា ពានរង្វាន់​នេះគឺ​បើកទូលាយសម្រាប់​កីឡាករ​ខ្មែរ និង​បរទេសដាក់ពាក្យ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ POOL ​ជា​វិញ្ញាសា​មួយ ក្នុងចំណោម​វិញ្ញាសា​ផ្សេងទៀត ដែល​សហព័ន្ធ​ត្រៀម​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​ តាម​រយៈ​នេះលោក​រំពឹងថា ការប្រកួតប្រជែង​នេះនឹង​អាច​វាស់​ស្ទង់​សមត្ថភាព និង​ស្មារតីរវាង​កីឡាករ​កម្ពុជា និង​បរទេស ហើយ​សហព័ន្ធ​នឹង​អាច​សម្រិតសម្រាំង​បាន​នូវ​ធនធាន​កីឡាករ​ជ័យលាភី​ឆ្នើមៗ សម្រាប់​បណ្ដុះបណ្ដាល​បន្ថែ​ម ហើយ​ឈានទៅ​មានឱកាស​ចូលរួម​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​

​ដំណាលគ្នា​ផងដែរ កញ្ញា ហេង ចាង តំណាង​ក្លិប​ LUX 98 ​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​ទទួលបាន​ការគាំទ្រ​ពី​សហព័ន្ធ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ LUX98-POOL 9-Ball Open 2022 ដោយ​កញ្ញា​រំពឹងថា នឹងមាន​ការគាំទ្រ ក៏ដូចជា​ការចូលរួម​ច្រើន​ពី​សំណាក់​កីឡាករ​ជាតិ និង​អន្ដរជាតិ។ លើសពីនេះ ក្លិប​ក៏បាន​ប្ដេជ្ញា​រៀបចំ​ព្រឹត្តិការណ៍​បែបនេះ​យ៉ាងហោច ១​ឆ្នាំ ២​ដងដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​នៅ​កម្ពុជា​ផងដែរ។​ ​សូមបញ្ជាក់ថា ពានរង្វាន់​ LUX98-POOL 9-Ball Open 2022 គ្រោង​ចាប់ផ្ដើម​ការប្រកួត​ផ្លូវការនា​ថ្ងៃទី​១៣ ខែសីហា​ខាងមុខនៅ​ក្លិប​កីឡា​ប៊ីយ៉ា​ភូ​ល និង​ស្នូកឃ័រ​ LUX 98 ​ច្បារអំពៅ ខណៈ​ការទទួល​ពាក្យ​ចូលរួមគឺ​បាន​បើក​បន្ទាប់ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួច ដោយ​គណៈកម្មការ​អនុញ្ញាត​ឲ្យ​មានការ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ដោយ​សេរី មិន​ថា​កីឡាករ​ក្នុងស្រុក ឬ​បរទេស​ឡើយ ដោយ​ការប្រកួត​នឹង​គោរព​តាម​បញ្ជាការ​ប្រកួត​របស់​ស​ហ​ព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា និង​សហប័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​អាស៊ី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm