ប្រទេសចិន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ មានទឹកប្រាក់ ៧ ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា

2022/08/04 07:14:26 pm        752

ភ្នំពេញ៖ គិតត្រឹមឆមាសទី២ ឆ្នាំ ២០២២ ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ប្រទេសចិន​ផ្តល់​ជូន​កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៧ ប៊ីលានដុល្លារមេអាមេរិក ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ​លើកឡើងនៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវរបាយការណ៍នៃការសិក្សាផែនការ​មេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នេះថា ការគាំទ្រ​របស់​សាធារណៈរដ្ឋប្រជាមាននិតចិន ​ដើរតួយ៉ាងសំខាន់នៅក្នុងការជម្រុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា និងដោះស្រាយបញ្ហាប្រឈមផ្នែកសង្គម​ ជាពិសេសរួមចំណែកទាក់ទាញវិនិយោគ ជម្រុញការ​នាំ​ចេញ ​បង្កើតការងារ ​លើកកម្ពស់ការអប់រំ និងជំនាញ ​លើកកម្ពស់សមភាពយេឌ័រ ការឆ្លើយតប​ការប្រែប្រួល​អាការធាតុ និងបរិស្ថានជាដើម។

ចំណែកឥណទាន សម្បទានរបស់ប្រទេសចិន ត្រូវបានកម្ពុជាយកទៅប្រើប្រាស់ និងគាំទ្រគម្រោង​នៃវិស័យអាទិភាពមួយចំនួន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្រាប់វិស័យ​ដឹកជញ្ជូន​បានស្រូបយកហិរញ្ញប្បទានធំជាងគេ ​ជាពិសេសគម្រោងសាងសង់ផ្លូវជាតិ ​ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម ​ជាក់ស្តែងគិតត្រឹមពេលនេះ ផ្លូវជាតិជាង ៣ ០០០ គីឡូម៉ែត្រ និង​ស្ពានឆ្លងទន្លេចំនួន ៨ ​ដែលបានសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រទេសចិន ខណៈផ្លូវល្បឿន​ប្រទេសចិន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានស្ថាបនាឡើង ​គឺស្ថិតនៅក្រោមគម្រោងទាំងនេះ ហើយនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗផងដែរ។

ឯកឧត្តម បន្តថា ទោះស្ថិតនៅក្នុងស្ថានភាពលំបាក និងកំពុងប្រឈមបញ្ហាជាច្រើន បង្ករឡើង​ដោយវិបត្តិ​នៃជំងឺកូវីដ ១៩, សាធារណៈរដ្ឋចិននៅតែបន្តដល់ការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ​សំដៅរួមចំណែកលើកកម្ពុជាសុខភាពរបស់ប្រជាជនកម្ពុជា ​ជាក់ស្តែងក្នុងឆ្នាំ ២០២២ នេះ គម្រោងឯកភាពសម្រាប់កម្ពុជាមានចំនួន ​១២ ស្មើនឹងទំហំទឹកប្រាក់ ៤ ៥៧២ លាន​ដុល្លារអាមេរិក ​ក្នុងនោះ មានគម្រោង​សាងសង់​ហេដ្ឋា​រចនា​ដឹកជញ្ជូន គឺស្ថិតនៅក្នុងបញ្ជី​នៃក្របខណ្ឌ​រួម​អភិវឌ្ឍន៍ជាផ្លូវការ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm