ពិភពលោកបានបង្ហាញក្ដីបារម្ភខ្លាំងអំពីទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅកោះតៃវ៉ាន់​

2022/08/04 07:59:26 pm        582

​ពិភពលោក៖ ពិភពលោក​បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​សហរដ្ឋ​អាមេរិក​​លោកស្រី Nancy Pelosi មកកាន់​កោះ​តៃវ៉ាន់ ដោយ​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ​ជាការ​បង្កហេតុ និង​បង្ក​អស្ថិរភាព​។ ដោយ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ការប្រឆាំង​ខ្លាំងក្លា​របស់​ភាគី​ចិន លោកស្រី ​Pelosi បានមក​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​កោះ​តៃវ៉ាន់​របស់​ប្រទេស​ចិន​។

​រដ្ឋមន្ត្រីការបរទេស​ស្តីទី​ប្រទេស​ទី​ម័​រ​ខាងកើត​ បាន​រំលឹក​ឡើងវិញ​នូវ​មិត្តភាព​របស់​ប្រទេស​លោក​ជាមួយ​ប្រទេស​ចិន​ថា ខ្លួន​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ ​ដែល​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​។​ ​ឧប​ការី​អគ្គលេខាធិការ​សម្ព័ន្ធ​អារ៉ាប់​និយាយថា ប្លុក​នេះ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ចិន ​ក្នុងការ​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន​។ ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បានបង្ហាញ​ការព្រួយបារម្ភ​ ជុំវិញ​ការផ្លាស់ប្តូរ​ស្ថាន​ភាព​ឆ្លងកាត់​ច្រក​សមុទ្រ​។ ក្រសួង​បាន​ជំ​រុញឱ្យ​ប្រទេស​នានា​ប្រកាន់ខ្ជាប់ ​នូវ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅ​មក និង​ការមិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។​

​ក្រសួងការបរទេស​គុយ​បា​បាន​ថ្កោលទោស​សហរដ្ឋអាមេរិក ​ចំពោះ​ទំនាក់ទំនង​កម្រិត​ខ្ពស់​ជាមួយ​កោះ​តៃវ៉ាន់​។ ក្រសួង​បានចាត់ទុក​ទង្វើរ​នេះ​ថា ​ជាការ​បង្កហេតុ និង​បង្ក​អស្ថិរភាព​។ ទន្ទឹមនឹងនេះ ប្រទេសវ៉េ​ណេ​ស៊ុយ​អេ​ឡាបាន​និយាយថា ទង្វើរ​នេះ​ជាការ​គំរាមកំហែង​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm