ដំណើរ​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់​ធ្វើ​ឲ្យ​ប្រទេស​នៅ​អាស៊ី​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ចិន​យ៉ាង​អន្ទះសា

2022/08/04 09:50:21 pm        698

​កោះតៃវ៉ាន់៖ នៅ​ពេល​ប្រធាន​សភា​សហរដ្ឋអាមេរិកបាន​ទៅដល់​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ អគារ​ខ្ពស់​បំផុត​កម្ពស់ ​101​ជាន់​ជា​និមិត្តរូប​របស់​ទីក្រុង​តៃប៉ិ ​បាន​បើក​បំភ្លឺ​ភ្លើង​ដោយ​បង្ហាញ​ពាក្យ​ថា សូម​ស្វាគមន៍ អរគុណ និង​"​តៃវ៉ាន់​ស្រឡាញ់​អាមេរិក​"​។

​ដំណើរ​របស់​លោកស្រី Pelosi បានផ្ដល់​ភាព​រីករាយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​កោះ​តៃវ៉ាន់​មែន តែ​ធ្វើ​ឲ្យ​ចិន​ផ្ទុះ​កំហឹង និង​ធ្វើ​សកម្មភាព​រំខាន​តំបន់​នេះ​ ជុំវិញ​អ្វី​ដែល​អាច​ជា​ការ​សង​សឹក​ពី​ប្រទេស​ចិន​។ ចាប់ពី​ហ្វីលីពីន​ដល់​សិង្ហ​បុរី ប្រទេស​ជាច្រើន​មានការ​ព្រួយបារម្ភ​ថា ស្ថានភាព​ជាក់ស្ដែង​នេះ​អាច​ធ្វើ​ឲ្យ​ភាព​តានតឹង​ប្រែ​ក្លាយជា​ជម្លោះ​។ ​អ្នកការ​ទូត​ជើងចាស់ និង​ជា​សាស្ត្រាចារ្យ​មួយ​រូប​របស់​សិង្ហ​បុរីលោក Kishore Mahbubani បាន​និយាយ​ថា ​អ្វី​ដែល​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​នេះ​ដឹង​គឺថា ​ចិន​មិន​អាច​អត់​ធ្វើ​អ្វី​នោះ​ទេ​។ ចិន​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​បញ្ចេញ​ប្រតិកម្ម ដោយ​បាន​បន្ថែម​ថា នៅ​ពេល​ជាមួយគ្នា​នោះ​ដែរ ប្រទេស​ចិន​មិន​ចង់​ចាប់ផ្ដើម​សង្គ្រាម​លោក​លើកទី​៣ ​ទេ​។ ​​ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​កោះ​ផ្ដាច់​ខ្លួន ដែល​គួរតែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចិនដីគោក។

សហរដ្ឋអាមេរិក​ទទួលស្គាល់​គោលការណ៍​ចិន​តែមួយ ​ដែល​ចាត់​កោះ​តៃវ៉ាន់​ជា​អង្គភាព​ឯករាជ្យ​មួយ ដែល​គួរតែ​ត្រូវ​បាន​បង្រួបបង្រួម​ជាមួយ​ចិនដីគោក​។ ​ចំណែក​អ្នក​ជំនាញ​ដែន​សមុទ្រ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន លោក Jay Batongbacal និយាយ​ថា អាស៊ី-​អាគ្នេយ៍​ពិត​ជា​មាន​អារម្មណ៍​តានតឹង​ក្នុង​ការរស់នៅ ក្រោម​ឥទ្ធិពល​ប្រកួតប្រជែង​រវាង​ចិន និង​អាមេរិក។ រដ្ឋាភិបាល​នានា​នឹង​ត្រូវ​ប្រយ័ត្នប្រយែង​ខ្ពស់​ ពេល​និយាយ​អំពី​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ ព្រោះ​បារម្ភ​ពី​មធ្យោបាយ​ដែល​ចិន​ប្រតិកម្ម​តប​។​ ចិន​បាន​ប្រកាស​ធ្វើ​សមុទ្រ​បាញ់​គ្រាប់​ពិត​ថ្មី​ចំនួន ​៦​ទីតាំង​ជិត​កោះ​តៃវ៉ាន់ ប៉ុន្មាន​ម៉ោង​ក្រោយ​លោក​ស្រី Pelosi ​ទៅដល់​កោះ​ស្វ័យ​គ្រប់គ្រង​ដែល​មាន​ប្រជាជន​ ២៣​លាន​នាក់​មួយ​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm