កោះតៃវ៉ាន់៖ ប្រជាជនកោះតៃវ៉ាន់បាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់ គឺគ្មានអ្វីក្រៅពីការបង្ហាញនយោបាយដែលអាចធ្វើឲ្យជម្លោះកាន់តែរីកធំ និងធ្វើឲ្យមានការមិនទុកចិត្តគ្នារវាងប្រជាជនកោះតៃវ៉ាន់ និងចិនដីគោកនោះទេ។

ខណៈឈប់ចតក្នុងដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ បានធ្វើឲ្យប្រទេសចិនប្រឆាំងយ៉ាងខ្លាំង និងមានកំហឹង។ ពលរដ្ឋនៅទីក្រុងតៃប៉ិបាននិយាយថា លោកស្រី Pelosi បានមកធ្វើទស្សនកិច្ចក្នុងគោលបំណងផ្ទាល់ខ្លួនរបស់លោកស្រី ខណៈរដ្ឋបាលលោក Biden កំពុងព្យាយាមដើម្បីដោះស្រាយអតិផរណា ដែលបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល 40ឆ្នាំមកនេះកាលពីខែមិថុនាជាង 9% ហើយបានធ្វើឱ្យប្រជាជនអាមេរិករាប់លាននាក់ជួបបញ្ហា ដោយការកើនឡើងតម្លៃសំខាន់ៗដូចជាស្បៀងអាហារ លំនៅឋាន និងឧស្ម័នជាដើម។
លោក Chang Yao Tsung អ្នករស់នៅក្នុងទីក្រុងតៃប៉ិបាននិយាយថា ពួកគេមានបញ្ហារបស់គេ ដំណើរទស្សនកិច្ចរបស់លោកស្រីគឺគ្រាន់តែជាការបង្ហាញនយោបាយតែប៉ុណ្ណោះ។ ពួកគេផ្លាស់ប្តូរគោលដៅដើម្បីបង្វែរចំណាប់អារម្មណ៍ និងជៀសវាងការយកចិត្តទុកដាក់របស់ប្រជាជនអំពីសិទ្ធិមនុស្ស និងអតិផរណា។ ពួកគេនិយាយអំពីសិទ្ធិមនុស្សគ្រប់ទីកន្លែង ហើយពួកគេជាអ្នកដែលមិនអើពើនឹងសិទ្ធិមនុស្ស។ កោះតៃវ៉ាន់គួរតែចាកចេញពីភាគីអាមេរិកដោយមិនឆ្លើយតប ហើយគេចចេញពីឥទ្ធិពលរបស់អាមេរិក។ លោកនិយាយថា មានការព្រួយបារម្ភថា ការធ្វើដំណើររបស់លោកស្រី Pelosi អាចបង្កឱ្យមានការបែកបាក់នៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់៕
អត្ថបទ៖ ប៊ុនថន