ការ​បង្ក្រាប និង​ការ​ចាប់​ខ្លួន​របស់​យោធា​មី​យ៉ាន់​ម៉ាទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅតែ​បន្ត​ ខណៈ​អ្នក​ស្លាប់​ឡើង​ដល់ ​៥៣៦​នាក់​

2021/04/27 09:59:58 am        139

​​មី​យ៉ាន់​ម៉ា៖ យោធា​សហភាព​មី​យ៉ាន់​ម៉ា​ កំពុង​បន្ត​ការ​បង្ក្រាប​របស់​ខ្លួន​ទៅលើ​ជន​ស៊ីវិល​ ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​នៅក្នុង​ប្រទេស​នេះ​។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​​និយាយ​ថា​ មនុស្ស​ចំនួន ​៥៣៦​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់ ​ជាមួយ​កងកម្លាំង​សន្តិសុខ​។​

​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​យ៉ាង​ហ្គោ​ន ​ក្រុម​បាតុករ​វ័យក្មេង​បាន​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​នានា ​ដោយ​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​យោធា​។​ កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​រក្សា​សម្ពាធ​បន្ថែម ​ទៅលើ​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ល្ងាច​ថ្ងៃ​ពុធ ​ដោយ​បាន​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ម៉ាន់​ដា​ឡេ​។​ កាលពី​យប់​ថ្ងៃ​ពុធ​យោធា​បាន​ប្រកាស​ថា ​ខ្លួន​នឹង​គោរព​បទ​ឈប់​បាញ់​រយៈពេល​ ១​ខែ​ជា​ឯកតោភាគី​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ប្រសិនបើ​ខ្លួន​មិន​រង​ការវាយប្រហារ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ជនជាតិភាគតិច​ម្តង​ទៀត​។​ យោធា​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ ទៅលើ​កងកម្លាំង​ដែល​ចូលរួម​ជាមួយ​ក្រុម​បាតុក​រ​ ប្រឆាំង​នឹង​របប​សឹក​មួយ​នេះ​។​

​កងកម្លាំង​នៃ​ក្រុម​ប្រដាប់​អាវុធ​ទាំងនោះ មិន​ទាន់​បាន​ឆ្លើយតប​ជា​ផ្លូវការ​ចំពោះ​ការប្រកាស​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ពួកគេ​និយាយ​ថា​ ពួកគេ​មាន​ចេតនា​ការពារ​ជន​ស៊ីវិល​ ហើយ​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​បន្ត​ការ​វាយ​លុក​របស់​ពួកគេ​ ដរាបណា​យោធា​បញ្ឈប់​ការ​បង្ក្រាប​របស់​ខ្លួន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា​ ប្រតិបត្តិការ​យោធា​មួយ​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី២ ម៉ាន់​ដា​ឡេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បណ្ដាល​ឲ្យ​ក្រុម​បាតុករ​រង​របួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm