ប្រទេសរុស្ស៊ី ប្រគល់កញ្ចប់តេស្តរកវីរុសអុតស្វា ចំនួន៥០០ឯកតា ដល់កម្ពុជា

2022/08/04 11:19:58 pm        508

ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា នាទីស្តីការក្រសួងព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន ៥០០ឯកតា ពី​រដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺអុតស្វា។

ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា ​និងឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ដោយទទួល​បានការ​អនុញ្ញាត​ដ៏ឧត្តុង្គឧត្តមពីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រ​កម្ពុជា ​ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងពិធីប្រគល់ និងទទួលកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ​ចំនួន ៥០០ឯកតា ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន​សហព័ន្ធរុស្សី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល​នៃ​ជំងឺ​អុតស្វា។

ឯកឧត្តម រដ្ឋមន្ដ្រី បានថ្លែងទៀតថា កម្ពុជា និងសហព័ន្ធរុស្សី មានចំណងមិត្តភាពជាប្រពៃណី​ដ៏យូរអង្វែង​ ហើយបច្ចុប្បន្ន ប្រទេសយើងទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុង អាស៊ានបូក ដើម្បីនាំមកនូវសន្តិភាព​ ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ​ប្រកប​ដោយចិរភាព និងផលប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ។ សម្រាប់ថ្ងៃនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី ​បានបង្កើតនូវកាលានុវត្តភាពថ្មីមួយទៀត ដែលជាការឆ្លើយតប​ទៅនឹងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក ដែលបានប្រកាសជាផ្លូវការ កាល​ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ​ដោយបានដាក់ជំងឺអុតស្វា ជាបញ្ហាសុខភាព​សាធារណៈសកល។

ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានករណី​ជំងឺអុតស្វា តែ១ករណីគត់ ជាករណីនាំចូល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែល​មានក្រសួងសុខាភិបាលជាសេនាធិការ ​បានត្រៀមលក្ខណៈដើម្បីឆ្លើយតបបន្ទាន់ក្នុងករណី​មានការផ្ទុះឡើង​ជំងឺអុតស្វា ជាយថាហេតុ។

ការផ្តល់ជំនួយកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ ថ្ងៃនេះ ជាការរួម​ចំណែក ដើម្បីត្រៀមបម្រុងទប់ស្កាត់ ឆ្លើយតបការរីករាលដាលនៃជំងឺអុតស្វា គឺជាកាយវិការបង្ហាញ​នូវ​មនោ​សញ្ចេតនាជា​បងប្អូន និងសាមគ្គីភាពរបស់រដ្ឋាភិបាល ​និងប្រជាជនរុស្សី ជាមួយរាជ​រដ្ឋាភិបាល ​និងប្រជាជនកម្ពុជា​ នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល កំពុងជួបនឹងបញ្ហា​ប្រឈម​ជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​យើងទាំងពីរ នឹងកាន់តែរីកចម្រើន រឹងមាំ​ នាំមកនូវភាពសុខដុម ​និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ ​ដល់ប្រជាជនយើងទាំងពីរ ​ដែលនឹងរួមចំណែកផងដែរ ​ដល់សន្តិភាព ​ស្ថិរភាព និងការអភិវឌ្ឍ​នៅក្នុងតំបន់ ​និងពិភពលោកទាំងមូល។

ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង សូមសម្តែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល ​និងប្រជាជនសហព័ន្ធរុស្សី ​ជាពិសេស ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ​ប្រចាំកម្ពុជា និង Russian State Research Center of Virology and Biotechnology VECTOR ដែលជាក្រុមហ៊ុនផលិតកញ្ចប់តេស្តរកវីរុសអុតស្វានេះ៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm