រដ្ឋមន្រ្តីការបរទេសឥណ្ឌា ធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ

2022/08/04 11:29:28 pm        512

ភ្នំពេញ៖ ឯកឧត្តម ស៊ូប្រាម៉ានីយ៉ាម ចៃសាំងការ (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានដឹកនាំគណៈប្រតិភូ ទៅធ្វើទស្សកិច្ចតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី​០៣ ខែសីហា ម្សិលមិញ។

គណៈប្រតិភូឥណ្ឌា បានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងសារមន្ទីរវាយភណ្ឌ ប្រពៃណី​អាស៊ី ដែលអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានលើកឡើងថា ឆ្នាំ២០២២ ជាឱកាសក្នុងការពង្រឹងទំនាក់ទំងវប្បធម៌ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ប្រយោជន៍​ដល់​ប្រទេសទាំងពីរ ឥណ្ឌា-កម្ពុជា។ គិតត្រឹមឆ្នាំនេះ កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងការ​ទូតជាមួយគ្នា រយៈពេល ៧០ឆ្នាំ ហើយ។

ឯកឧត្តម បានបញ្ជាក់ថា ប្រាសាទបុរាណនៅខេត្តសៀមរាប ដែលបានសាងសង់ឡើងនៅសតវត្សរ៍ ទី១០នេះ គឺជាភស្តុតាង នៃទំនាក់ទំនងប្រវត្តិសាស្រ្ត និងអរិយ្យធម៌ពាក់ព័ន្ធគ្នា ។ ឥណ្ឌា មានតួនា​ទីយ៉ាង សំខាន់ក្នុងការស្តារ និងអភិរក្សប្រសាទនានា ដែលធ្វើឱ្យទំនាក់ទំនង​កាន់តែល្អលើផ្នែក​ទេសចរណ៍ ជំនួញ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ កម្ពុជា និងឥណ្ឌា មាន​អរិយ្យធម៌ស្រដៀងគ្នា តាំងពីរាប់ពាន់ឆ្នាំមុន។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងឆ្នាំ២០០២ នៃ​ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីឥណ្ឌាមកកម្ពុជា ​បានជួយសាងសង់សារមន្ទីរ Ganga Agent Traditional Textile ​នៅខេត្តសៀមរាប ដោយធ្វើពិធីបញ្ចុះបឋមសិលានៅឆ្នាំ២០១០ និងបានបើក សម្ពោធជាផ្លូវការនៅក្នុងឆ្នាំ២០១៤។ នៅពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមស្រាវជ្រាវបុរាណ វិទ្យាឥណ្ឌា (ASI) បានជួយជួសជុលប្រាសាទតាព្រហ្មបានយ៉ាងល្អប្រសើរ ដោយ​បានទទួលការវាយតម្លៃ ខ្ពស់ពី ICC Angkor និងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តម បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលឥណ្ឌា ​និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបាន​សហការល្អជាមួយក្រសួងទេសចរណ៍កម្ពុជា​ ក្នុងការផ្សព្វផ្សាយ​ទេសចរណ៍រួមគ្នា ជា​ពិសេសកម្ម វិធី Cambodia Tourism | Roadshow​ នៅប្រទេសឥណ្ឌា ការរៀបចំ​ទិវា​យោគៈអន្តរជាតិជារៀងរាល់ឆ្នាំ​ នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ៕

អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm