ក្រសួងប្រៃសណីយ៍៖ បញ្ហាសេវាទូរស័ព្ទនៅតាមបុរីនានានៅភ្នំពេញ នឹងមានគ្រប់គ្រាន់ត្រឹមឆ្នាំ២០២៤

2022/08/05 02:22:19 am        852

​ភ្នំពេញ៖បញ្ហាសេវាទូរស័ព្ទ ជាបញ្ហាមានការរិះគន់ច្រើន ជាពិសេសនៅតាមបុរីក្នុងរាជធានីភ្នំពេញ ដែលពុំមានសេវាទូរស័ព្ទប្រើប្រាស់ក្នុងការទំនាក់ទំនងបាន។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថានឹងផ្ដល់សេវាទូរស័ព្ទគ្រប់គ្រាន់ ជូនប្រជាបលរដ្ឋតាមបុរី ត្រឹមឆ្នាំ២០២៤។ យ៉ាងណាម៉ិញ គឺទាមទារឱ្យមានការចូលរួម ពីម្ចាស់បុរី និងប្រជាពលរដ្ឋជាចាំបាច់។

​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់នៅដំណោះស្រាយបញ្ហាសេវាទូរស័ព្ទ ជូនប្រជាពលរដ្ឋរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ នេះជាបញ្ហាប្រឈមមួយដែលកំពុងមានការរិះគន់ច្រើន ខណៈសេវាទូរស័ព្ទនៅតាមបុរី មិនអាចប្រើប្រាស់ក្នុងការទំនាក់ទំនងបាន។ ឯកឧត្តម ជា វ៉ានដេត ធានាអះអាងថា ត្រឹមឆ្នាំ២០២៤ គឺនឹងមានសេវាទូរស័ព្ទគ្រប់គ្រាន់ ល្អប្រសើរជូនប្រជាពលរដ្ឋ នៅតាមបុរី ។

ឯកឧត្តមបន្តថា ខណៈពេលនេះក្រុមការងារពិសេសរបស់ក្រសួងប្រៃសណីយ៍ បានចុះធ្វើការជាមួយតាមបុរី បានប្រមាណ ៦០ បុរីហើយ ខណៈបុរីទាំងអស់នៅរាជធានីភ្នំពេញ មានជាង ១០០ បុរី។ ស្របនឹងការអះអាងនេះ ឯកឧត្តមស្នើសុំឱ្យមានកិច្ចសហការជាចាំបាច់ ពីម្ចាស់បុរី និងប្រជាពលរដ្ឋរស់នៅក្នុងបុរី។ ដំណោះស្រាយ គឺនឹងមានការសាងសង់អុងតែន នៅខាងក្នុងរឺនៅខាងក្រៅបុរី ដើម្បីសម្រួលលើរឿងសេវាទូរស័ព្ទនេះ។

ពាក់ព័ន្ធនឹងរឿងបុរីដែលនឹងសាងសង់ថ្មីវិញ ក្រសួងប្រៃសណីយ៍ គឺនឹងធ្វើការជាមួយក្រសួងរៀបចំដែនដី ដើម្បីកំណត់ឱ្យមានការរៀបចំ ធ្វើយ៉ាងណាធានានូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍នេះ មុននឹងផ្ដល់សិទ្ធិសាងសង់។

ការធានារឿងផ្ដល់សេវាគ្រប់គ្រាន់នៅតាមបុរីនេះ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ឱ្យម្ចាស់បុរី និងប្រជាពលរដ្ឋរស់នៅក្នុងបុរីត្រូវសហការ។ ចំពោះម្ចាស់បុរីដែលមិនផ្ដល់កិច្ចសហការ គឺនឹងមានវិធានការផ្លូវការ។ ចំពោះប្រជាពលរដ្ឋ ឯកឧត្តមស្នើសុំឱ្យរុះរើ ឧបករណ៍ពង្រីកសេវា ដើម្បីក្រុមការងារពិសេសរបស់ក្រសួង អាចប្រើប្រាស់ម៉ាស៊ីន ដើម្បីវាស់វែងកម្រិតសេវា ដើម្បីទទួលបានទិន្នន័យពិតប្រាកដមួយ។ ក្រសួងប្រៃសណីយ៍ ក៏នឹងមានកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីចុះរុះរើ ឧបករណ៍ស្រូបសេវា ផងដែរ ដើម្បីពន្លឿនការងារឱ្យបានលឿន។ អត្ថបទ៖ គឹមហុក  


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm