
អន្ដរជាតិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅកាន់ដែនសមុទ្រនៅតំបន់ភាគឦសាន និងភាគនិរតីកោះតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំង ធ្វើតាមការសន្យារបស់ខ្លួនឲ្យទីក្រុងតៃប៉ិ តបសងសម្រាប់ការទទួលភ្ញៀវដែលជាប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី។
មេបញ្ជាការភូមិភាគខាងកើតនៃយោធាចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីលជាច្រើនគ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រនៅជិតតំបន់ភាគខាងកើតកោះតៃវ៉ាន់។ មីស៊ីលទាំងអស់នេះ បាញ់ចំគោលដៅរបស់វា។ សេចក្តីថ្លែងការណ៍បន្តទៀតថា សមយុទ្ធយោធាបាញ់គ្រាប់ពិត បានបញ្ចប់ទៅដោយជោគជ័យ៕
