សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី

2022/08/05 04:24:02 am        658

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ 

លោកជំទាវ ផេននី វង់ បានសម្ដែងនៅក្តីរីករាយដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកជំទាវបានការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងអបអរសាទរ ជូនចំពោះសម្តេចតេជោដែលទទួលបានជោគជ័យជាប្រធានអាស៊ានឆ្នាំនេះ។ 

លោកជំទាវបានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលក្នុងនោះសម្តេចតេជោបានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា។ លោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានក្តីសង្ឃឹមថា នឹងមានការពង្រីក និងពង្រឹង ភាពជាដៃគូទាំងជាមួយកម្ពុជាផង និងទាំងជាមួយសហគមន៍អាស៊ានផង។ 

ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី និងបានសម្ដែងនូវការអបអរសាទរចំពោះគណបក្សពលករអូស្ត្រាលីដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងទៅ និងអបអរសាទរជូនចំពោះលោកជំទាវ ផេននី វង់ ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អូស្ត្រាលី។សម្តេចតេជោក៏បានសម្ដែងនូវការអរគុណចំពោះអូស្ត្រាលីក្នុងការចូលរួមស្វែងរកសន្តិភាពដល់កម្ពុជាកាលពីអតីតកាល ។ សម្តេចតេជោក៏អរគុណដល់អូស្ត្រាលីដែលបានផ្ដល់វ៉ាក់សាំង និងកន្លែងស្តុកវ៉ាក់សាំងដល់កម្ពុជាជួយឲ្យកម្ពុជាប្រយុទ្ឋប្រឆាំងនឹងការជំងឺរាតត្បាតកូវីដ-១៩បានយ៉ាងជោគជ័យ។ 

ទាក់ទងទៅនឹងបញ្ហានៅមីយ៉ាន់ម៉ាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច កម្ពុជា បានប្រកាន់យកអភិក្រមជាក់ស្តែងនិយម និងដោះស្រាយមួយជំហានម្តងៗ។ ក្នុងនោះកម្ពុជា បានផ្តោតលើការងារអាទិភាពចំនួន៣ រួមមាន៖ ១) កាត់បន្ថយ ឬបញ្ឈប់អំពើហិង្សាទាំងស្រុង, ២) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើង និងទី៣) កសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ តែទោះជាយ៉ាងណា កម្ពុជា បានសោកស្តាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តន៍ទោសប្រហារជីវិតលើអ្នកទោសនយោបាយ៤រូបនាពេលចុងក្រោយនេះ។ ប្រតិកម្មតបនឹងឥរិយាបថនេះ ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានបញ្ចេញប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា បើទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កម្ពុជាបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លងប្រជាធិបតេយ្យឡើងវិញ។

សម្ដេចតេជោក៏បានសម្តែងនូវការរីករាយនូវភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសរីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងក្នុងរង្វង់ជាង ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៩ មក។ សម្ដេចតេជោក៏បានស្នើសុំឲ្យអូស្ត្រាលីបង្កើនសកម្មភាពពាណិជ្ជកម្មជាពិសេសបង្កើតការនាំអង្ករពីកម្ពុជានឹងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត។ ហើយបានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្ម ចំណីអាហារកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ។ មុននឹងបញ្ចប់សម្តេចតេជោក៏បានសម្ដែងនូវការរីករាយជាមួយ នឹងភាពជោគជ័យ នៃដំណើរការដ៏រលូនរបស់ក្រុមហ៊ុនអូស្ត្រាលីនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        90
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm