សម្តេចតេជោ៖ តម្លៃសន្តិភាពបានធ្វើ​ឲ្យថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​មួយចំនួន​មកកាន់ប្រទេសកម្ពុជា

2022/08/05 04:37:15 pm        816

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បានថ្លែងថា​ តម្លៃសន្តិភាព ​​គឺជាកត្តាចាំបាច់បំផុតក្នុងការការពារជីវិតរបស់ប្រជាពលរដ្ឋ និង​មួយវិញ​ទៀត​កត្តាសន្តិភាពនេះហើយដែលបានធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមហាអំណាច និង​ប្រទេស​អ្នក​មាន​មួយ​ចំនួន​មានទំនុកចិត្តដោយសម្រេចមកប្រទេសកម្ពុជា ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២២នេះតែម្តង។

 ថ្លែងនៅក្នុងពិធីដែលសម្តេចទទួលសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ ពី​សាកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា សន្តិភាពពិតជាមានការចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេស និង​ការពារ​ជីវិត​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិន​បើ​​កម្ពុជា​ពុំ​មាន​សុខ​សន្តិភាព​នេះ​កម្ពុជា​ក៏​មិន​អាច​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន និងអាស៊ានបូកជាមួយប្រទេសមហាអំណាច និងប្រទេស​អ្នក​មាន​នៅ​លើ​ពិភព​លោក​នេះ​បាន​ដែរ​។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា​ក៏​បាន​សូម​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ដែលរស់នៅរាជធានីភ្នំពេញផងដែរ ដែលប៉ុន្មាន​ថ្ងៃ​នេះ​រាជ​ធានី​ត្រូវ​បាន​បិទ​ផ្លូវ​មួយ​ចំនួន​ ដោយសារតែកម្ពុជាយើងបានរៀបចំកិច្ចប្រជុំអាស៊ាន។ សម្តេច​បាន​លើក​ឡើង​ថា​ ការ​បិទ​ផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ក្នុងធ្វើដំណើរដល់ឥស្សរជន និងថ្នាក់​ដឹកនាំ​ប្រទេស​ជា​មិត្ត​បាន​រំខាន​ដល់បងប្អូនក៏ពិតមែន ប៉ុន្តែវា​កិត្តិយសដល់ប្រទេសកម្ពុជាយើងទាំងមូល៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm