ក្រសួងទេសចរណ៍​រៀបចំ "​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ​" នៅ​ខេត្ដ​សៀមរាប​

2022/08/05 05:22:08 pm        420

​បាល់ទាត់៖ ក្រសួងទេសចរណ៍បានរៀបចំ "​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ​" ដែលមាន​កីឡាករ​វ័យ​ចំណាស់​កម្ពុជា​ចំនួន ​២១​នាក់ កីឡាករ​វ័យ​ចំណាស់​ថៃ ឡាវ​ចំនួន ​១១០នាក់ និង​កីឡាករ​វ័យចំណាស់​វៀតណាម​ចំនួន ២០​នាក់​។​

ការបង្កើត​ព្រឹ​ត្ដិ​ការណ៍​នេះធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ដើម្បី​ពង្រីក​នូវ​ផលិតផល​ទេសចរ​ណ៏ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ នៅ​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​។​ ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍មានប្រសាសន៍ថា ព្រឹត្តិការណ៍​បាល់ទាត់​វ័យ​ចំណាស់​មេគង្គ​នាពេលនេះ បាន​បង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិនៅ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ ជាពិសេស​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ស្របតាម Road Map និង​ផែនការ​សកម្មភាព​ឆ្នាំ ២០២២-​២០​២៣ នៃ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ដែល​ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី១​ ខែសីហា ឆ្នាំ​២០២២​នេះ​។ ​ឯកឧត្ដម​បាន​បន្ដថា ក្រៅពី​គោលបំណង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​តំបន់​សៀមរាប​-​អង្គរ ជំរុញ​កំណើន​ភ្ញៀវទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​កីឡា​ទេសចរណ៍ ទាក់ទាញ​ចំណាប់អារម្មណ៍ពី​សំណាក់​អ្នក​ស្នេហា​វិស័យកីឡា​ជាតិ​ និង​អន្តរជាតិ ជាពិសេស​ស្របតាម​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឆ្នាំ២០២៣ "Visit Cambodia Next 2023” ព្រឹត្តិការណ៍​នេះ​ក៏​នឹងចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES – ASEAN PARA GAMES 2023 ដែល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។

បច្ចុប្បន្ន រាជរដ្ឋាភិបាលបាន​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ "​កីឡា​ដើម្បី​ទាំងអស់គ្នា​" ឬ "Sport for All" ដែល​ទទួលបាន​ការគាំទ្រ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ (OS) ដែលមាន​គោល​បំណង​បំផុស​យុទ្ធនាការ "​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ ឆ្ពោះទៅ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣ និង​បណ្តុះ​នូវ​ស្មារតីកីឡា​ជូន​ដល់មហាជន​ទូទៅ​មិន​ថា ​ពួកគាត់​ជា​អត្ត​ព​លិ​ក​អាជីព ឬ​អ្នកលេង​កីឡាដើម្បី​សុខភាព​នោះទេ ពោលគឺ​បញ្ជ្រាប​នូវស្មារតី​កីឡា ចំណេះដឹង ចលនា​អូឡាំពិកទៅដល់​ស្រទាប់​មហាជន​នានា ជាពិសេស​កីឡាបាល់ទាត់​វ័យ​ចំណាស់គឺជា​ប្រភេទ​កីឡា ដែលមាន​ប្រជាប្រិយភាព និង​ពេញនិយម ជា​ប្រភេទ​កីឡា​ទេសចរណ៍​កម្សាន្ត​លក្ខណៈ​មហាជន ក្នុង​គោលបំណងបង្កើត​ភាពសប្បាយ​រីករាយ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។​ ​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដ​សៀមរាបមានប្រសាសន៍ថា ការរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​វ័យ​ចំណាស់​មេគង្គ​កម្ពុជា ថៃ ឡាវ វៀតណាម ដែល​បង្ហាញ​ឱ្យឃើញថា កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ និង​ជា​គោលដៅ​ទេសចរណ៍​គុណភាព សុវត្ថិភាព និង​បរិ​យា​ប័ន្ន ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​ការជួបគ្នា​ក្នុង​វិស័យ​កីឡា​នេះ ជា​ណង​មិ​ត្ដ​ភាព​យូរអង្វែង​នៃ​ប្រទេស​តំបន់​ទន្លេមេគង្គ​។ ​ឯកឧត្ដម​បន្ដថា ការលេង​កីឡា​បាន​នាំមក​នូវ​សុខភាព​ល្អ និង​កាយ​សប្ប​ទា​រឹងមាំ នាំមក​នូវ​សាមគ្គីភាព​មិត្ត​ភាពល្អ​ កីឡា​នាំមក​នូវ​វិន័យ​ល្អ​ កីឡា​នាំមក​នូវ​ភាពឈ្លាសវៃ​រហ័សរហួន​៕

អត្ថបទ៖ សៀមរាប

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm