ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មដល់រុស្ស៊ីបង្កើតវិបត្តិសកល និងមិនមែនជាជម្រើសល្អនោះទេ។
ថ្លែងក្នុងពិធីប្រគល់-ទទួល សញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន រំលឹកពីការជំនួបរវាងសម្តេចជាមួយបណ្តារដ្ឋមន្ត្រីការបរទេសនានា ជាពិសេសប្រទេសមហាអំណាចដូចជា៖ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើមនោះ សម្តេចតែងតែលើកឡើងឱ្យមានការពិចារណាឡើងវិញ ពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។
សម្ដេច ហ៊ុន សែន ប្រកាសថា ពេលនេះអឺរ៉ុបចាប់ផ្តើមប្រើប្រាស់ធ្យូងថ្មឡើងវិញ ឆ្លើយតបទៅនឹងវិបត្តិថាមពល ហើយកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដែលសន្យាឈប់ផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ក៏លែងមានន័យអ្វីទៀតដែរ៕
