អាមេរិក​ផ្អាក​ការសាកល្បង​មី​ស៊ី​ល​ដោយ​សារភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​ចិន​ ព្រោះ​លោកស្រី Pelosi

2022/08/05 06:14:51 pm        736

​សហរដ្ឋអាមេរិក៖ សម​យុទ្ធ​យោធា​ចិន​នៅ​ក្បែរ​ឆ្នេរសមុទ្រ​កោះ​តៃវ៉ាន់ បាន​ជំរុញ​ឲ្យ​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក​ផ្អាក​ការសាកល្បង​ នៃ​ការ​វាយបក​នុយក្លេអ៊ែរ​រប​ស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប Minuteman III ឬ (ICBM) គ្រោង​បាញ់​សាកល្បង​ពី​មូលដ្ឋាន​ទ័ពអាកាស Vandenberg ក្នុង​រដ្ឋ​ California ប៉ុន្តែ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ផ្អាក​ទៅវិញ​ ដើម្បី​បញ្ចៀស​ការ​បញ្ឆេះ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត​ជាមួយ​ក្រុង​ប៉េកាំង​។ ​ការ​ពន្យា​ពេលនេះ​ត្រូវបាន​រាយការណ៍​ដំបូង​ដោយសារ​ព័ត៌មាន Wall Street Journal ដោយ​សំអាង​ដល់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពី​ក្រុម​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក។ លោក​វរសេនីយ៍ត្រី Patrick Ryder នៃ​កងទ័ពអាកាស​ដែល​ជា​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​ ដែល​ទើប​តែងតាំង​ថ្មី​បាន​និយាយ​ថា ការសាកល្បង​នេះ​នឹង​ផ្អាក​រហូតដល់​ចុងខែ​នេះ​។

​ក្រុម​មន្ត្រី​បាន​ប្រាប់​សារព័ត៌មាន Wall Street Journal ថា នេះ​ជា​ការ​សាកល្បង​ដែល​បាន​គ្រោង​ទុកជា​យូរ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ពន្យា​ពេល​ដើម្បី​រំងាប់​ការ​យល់​ច្រឡំ​នានា ដែល​បាន​បង្ក​ឲ្យ​មាន​សកម្មភាព​របស់​ប្រទេស​ចិន​ជុំវិញ​កោះ​តៃវ៉ាន់។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីបញ្ជាការ​សម្របសម្រួល​ខាងកើត​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន បាន​ចាប់ផ្ដើម​សមយុទ្ធ​យោធា​ដ៏​ធំ​ក្នុង ​៦​ទីតាំង​ជុំវិញ​កោះ​នេះ ដែល​រួម​ទាំង​ការ​បាញ់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​រាប់សិប​គ្រាប់។ សម​យុទ្ធ​នេះ​ត្រូវបាន​បង្ហាញ​យ៉ាង​ទូលំទូលាយ​ថា ​ជា​ការ​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ​ទៅកាន់​កោះ​តៃវ៉ាន់​នៅ​ដើម​សប្ដាហ៍​នេះ ដែល​ក្រុង​ប៉េកាំង​ថ្កោលទោស​ថា​ជា​ការ​បង្ករឿង៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        150
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        189
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm