ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ធ្វើ​ពិធី​អុជ​ទៀន​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន​រំឭក​ដល់​ខួប​រដ្ឋប្រហារ​ ខណៈ​ការ​តវ៉ា​នៅ​បន្ត​

2021/04/27 09:59:58 am        163

​មី​យ៉ាន់​ម៉ា​៖ ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន ​បាន​ធ្វើ​ពិធី​រំឭក​ខួប​រយៈពេល​ ២​ខែ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត ដោយមាន​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ពេល​យប់ ​សម្រាប់​អ្នក​ទាំងអស់​ដែល​បាន​បាត់​បង់ជីវិត​ ក្នុង​បុព្វហេតុ​ប្រឆាំង​នឹង​របប​យោធា​។​ ​ទៀន​​បាន​បំភ្លឺ​ការ​ជួប​ជុំ​តូច​មួយ​នៅ​តំបន់ Tamwe​ ក្នុង​ទីក្រុង​នេះ ខណៈ​ដែល​ចម្រៀង ​និង​សំឡេង​ស្រែក​លាន់​លឺ​កងរំពង។

​ភ្លាមៗ​បន្ទាប់​ពី​ថ្ងៃ​រះ​ យុវជន​មួយ​ក្រុម​បាន​ចាប់ផ្តើម​ដោយ​ការ​ច្រៀង ​បទ​ចម្រៀង​ដ៏​ឧឡារិក​រំឭក​ដល់​ក្រុម​បាតុករ​ជាង ៥០០​នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​។​ រដ្ឋប្រហារ​បាន​ជួបប្រទះ​នូវ​ការ​តស៊ូ​ជា​សាធារណៈ​យ៉ាង​ខ្លាំង​ ដែល​កងកម្លាំង​សន្តិសុខ​បាន​ព្យា​យាម​បង្ក្រាប​ តាមរយៈ​ការ​កើន​ឡើង​នូវ​កម្រិត​នៃ​អំពើ​ហិង្សា ​រួម​ទាំង​ការប្រើប្រាស់​កាំភ្លើង​គ្រាប់​ពិត​ទៅលើ​ក្រុម​បាតុករ​កា្ល​យ​ជា​ទម្លាប់​។​

​ចំនួន​អ្នក​ស្លាប់​សរុប​ចុងក្រោយ​កើន​ឡើង​ដល់ ៥៣៦​នាក់ ​នេះ​បើ​យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោបាយ ​ជា​អង្គការ​ឯករាជ្យ​មួយ​ដែល​កំពុង​រក្សា​បាន​នូវ​ទិន្នន័យ​ត្រឹមត្រូវ​។​ ​សូម្បីតែ​ពេលយប់​ក៏​មិន​មាន​សុវត្ថិភាព​ដែរ ​ដោយមាន​នគរបាល ​និង​ទាហាន​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ពេល​យប់ ​និង​តាម​ទីប្រជុំជន​ដោយ​ចាប់ខ្លួន​ និង​បាញ់​កាំ​ភ្លើង​គ្រាប់​ពិត នៅ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច និង​បង្ខំ​ឲ្យ​ពួកគេ​ចូល​ដំណេក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm