កម្ពុជានាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរមានកំណើនខ្ពស់ ខណៈនាំចេញកសិផលមានកំណើនទាប

2022/08/05 07:05:01 pm        741

ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ មានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ខណៈពេលដែលការនាំចេញផលិតផលកសិកម្ម​មានកំណើនទាប។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា នាំចេញទំនិញក្នុងទំហំទឹក​ប្រាក់​ជាង ១១ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ ​ដោយក្នុងនោះ ការនាំចេញផលិតកាត់​ដេរកើន ៣៩ភាគរយ និងផលិតផលមិនមែនកាត់ដេរកើន​ ៤០ភាគរយ ។

របាយការណ៍ដដែល បញ្ជាក់ថា ការនាំចេញកសិផលកើនត្រឹមតែ ១០,២ភាគរយ បើធៀបគ្រាដូចគ្នាក្នុងឆ្នាំ ២០២១។

ការនាំចេញផលិតផលកាត់ដេរដូចជា ស្បែកជើង កាបូប សំលៀកបំពាក់​ជាដើម ​មានទំហំទឹកប្រាក់ ៦,៥៦ពាន់លានដុល្លារ ​កើនឡើង ៣៩ភាគរយ ។

ចំណែកការនាំចេញផលិតផលមិន​មែនកាត់ដេរដូចជា គ្រឿងបំណែក​អេឡិចត្រូនិក កង់ ផលិតផល​ពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត ​និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មាន​ទំហំទឹកប្រាក់ ២,៦៥ពាន់លានដុល្លារ ក្នុងឆមាសទី១នេះ ។

ចំណែកឯការនាំចេញផលិតផលកសិផល​មាន​តម្លៃ ១,៧៤ ពាន់លានដុល្លារក្នុងឆមាសទី១ ដែល​កើនឡើង ១០,២ភាគរយធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២១។

សូមបញ្ជាក់ កម្ពុជាមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាម៉េរិក ​ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ក្នុងនោះ ​ការនាំចេញរបស់កម្ពុជា ​គឺមានតម្លៃ ​១១,៣៧ពាន់លានដុល្លារ ខណៈការ​នាំ​ចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ៕អត្ថបទ៖ ស៊ុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm