ទីប្រឹក្សារាជរដ្ឋាភិបាល សម្តែងនូវអំណរសាទរសម្តេចតេជោទទួលបាន «សញ្ញាបត្របណ្ឌិត​កិត្តិយស ផ្នែកអភិវឌ្ឍន៍»ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

2022/08/05 07:33:04 pm        525

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម យឿន យឿត បាន​សម្តែង​នូវ​អំណរ​សាទរ​ប្រកប​ដោយ​ក្តី​រំភើប​ឥត​ឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្តេចទទួលបាននូវ «សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែក​អភិវឌ្ឍន៍» ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជា​គ្រឹះ​ស្ថាន​ជាតិ​បណ្តុះ​បណ្តាល​បញ្ញវន្ត​ខ្មែរ​ជា​ច្រើន​ជំនាន់ និងមានភាពចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជានោះ។

ការប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍» ជូនដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រ​ព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ចំថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈាន​ចូល​៧១ ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។

ឯកឧត្តមយឿន យឿត បានថ្លែងថា ការប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍» ជូន​ដល់​សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាព គុណបំណាច់ និង​បង្ហា​ញ​ឱ្យ​ឃើញកាន់តែច្បាស់ពីគុណវុឱ្យផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ និង​គតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាម​ជា​អគ្គ​មគ្គ​ទេសក៍​ដ៏​ឆ្នើម​ដឹកនាំ​ប្រទេស​កម្ពុជា​នា​រយៈពេល៣៧ឆ្នាំកន្លងទៅនេះ ពោលគឺសម្តេចតេជោនាយករដ្ឋមន្ត្រី តែង​តែ​ឈរ​ជា​ប្រមុ​ខ​ដឹក​នាំ​ដ៏ប៉ិនប្រសប់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនៅគ្រប់ដំណាក់កាលទាំងអស់ នាំឱ្យ​ប្រជាជាតិ និងប្រជាជនកម្ពុជា ទទួលបាននូវ “សន្តិភាព" ពេញបរិបូរណ៍ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

ក្នុង​ឱកាសឯកឧត្តម ក៏បានយកឱកាសដ៏វិសេសវិសាលនេះ បួងសួង​ដល់​គុណ​បុណ្យ​ព្រះរ​ត​ន​ត្រ័យ កែវទាំងបីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយ​ប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គលវិប៉ុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបាន​សម​ប្រក​បដោយពុទ្ធពរបួនប្រការគឺ អាយុ វិណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ផង​ដែរ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm