បាល់ទាត់៖ ខ្សែការពារប្រេស៊ីល Alex Telles បានផ្លាស់ទៅកាន់ទឹកដីអេស្ប៉ាញហើយចូលរួមជាមួយក្លិប Sevilla ក្នុងលក្ខខណ្ឌខ្ចីពេញមួយរដូវកាល។

កីឡាករវ័យ ២៩ឆ្នាំរូបនេះមិនស្ថិតក្នុងគំរោងប្រើប្រាស់របស់អ្នកចាត់ការថ្មីលោក Erik ten Hag ឡើយបន្ទាប់ពីការមកដល់របស់កីឡាករវ័យក្មេង Tyrell Malacia ពី Feyenoord និងខ្សែការពារកណ្តាលអាហ្សង់ទីន Lisandro Martinez ពី Ajax។ Sevilla នឹងរ៉ាប់រងប្រាក់ឈ្នួលទាំងស្រុងលើ Alex Telles តែមិនមានលក្ខខណ្ឌទិញផ្តាច់ឡើយ។ ការចាកចេញរបស់ Alex Telles គឺដើម្បីមានឱកាសលេងបាល់ទៀងទាត់មួយ ដើម្បីប្រជែងតំណែងខ្សែការពារស្លាបឆ្វេងក្រុមជំរើសជាតិប្រេស៊ីលនៅ World Cup 2022 កាតាឆ្នាំនេះ។
Alex Telles បានផ្លាស់មកកាន់ Manchester United ពីក្លិបព័រទុយហ្កាល់ FC Porto ក្នុងតម្លៃ ១៥លានអឺរ៉ូកាលពីឆ្នាំ២០២០។ Manchester United នៅពេលនេះមានខ្សែការពារស្លាបឆ្វេងពីរនាក់គឺ Luke Shaw និង Tyrell Malacia ដែលត្រូវប្រជែងគ្នាដើម្បីតំណែងជម្រើសដំបូង៕
អត្ថបទ៖នាង សុភាវុធ