អ្នកវិភាគ៖ អ្នកមិនទទួលស្គាល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្មើនឹងមិនទទួលស្គាល់ភាពរីកចម្រើនសង្គមជាតិ

2022/08/06 01:11:18 am        1.0 K

ភ្នំពេញ៖ បន្ទាប់ពីគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនមិនពេញចិត្ត នឹងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ អ្នកវិភាគនយោបាយនៅកម្ពុជា ចាត់ទុកការមិនពេញចិត្តនេះ ប្រៀបដូចការមិនទទួលស្គាល់ពីភាពរីកច្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

មានប្រសាសន៍ប្រាប់BTVនៅថ្ងៃទី០៥ខែសីហានេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយកម្ពុជា បានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០របស់ប្រទេសកម្ពុជា គឺស្របទៅតាមភាពរីកចំរើនរបស់សង្គមជាតិ ដែលមានវិវត្តន៍ពីសម័យកាលមួយទៅសម័យកាលមួយទៀត។ ហើយអ្នកមិនទទួលស្គាល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺស្មើរនឹងមិនទទួលស្គាល់ភាពរីកចំរើនរបស់សង្គមជាតិ។ក្រៅពីនេះ លោកបណ្ឌិតបន្តថា នៅក្នុងសកលលោកប្រទេសនីមួយៗ តែងមានការកែប្រែច្បាប់ ឫវិសោធនកម្ម ដើម្បីស្របទៅតាមបរិបទនៃសង្គម ព្រោះមនុស្សជាអ្នកបង្កើតសង្គម ដោយមានច្បាប់ជាអ្នកគ្រប់គ្រង។

មាត្រាមួយចំនួនដែលត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងពេលនេះរួមមាន៖មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ ដោយឡែកច្បាប់ធម្មនុញ្ញវិញ មានត្រា៣ថ្មី និងមាត្រា៤ថ្មី។

បច្ចុប្បន្នវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង នៅថ្ងៃទី៥ ខែសីហានេះ និងបានបញ្ចូលទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ មុនព្រះមហាក្សត្រឡាយព្រះហត្ថ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ រាប់បញ្ចូលទាំងពេលនេះ គឺចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្ម មានគោលបំណងធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm