លោក Putin បង្ហាញ​ក្តី​សង្ឃឹម​ថា រុស្ស៊ី​ និង​ទួរគី​នឹង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​

2022/08/06 07:51:23 pm        760

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បង្ហាញ​ក្តី​សង្ឃឹម​កាលពី​ថ្ងៃ​សុក្រ​ថា រុស្ស៊ី និង​ទួរគី​នឹង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ក្នុង​អំឡុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan នៅ​ទីក្រុង Sochi។​

​ជំនួប​របស់​មេដឹកនាំ​ទាំងពីរ​ត្រូវបាន​គេ​រំពឹងថា ​ផ្តោតលើ​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ដែល​សម្រប​សម្រួល​ដោយ​ប្រទេស​ទួរគី ការ​រំពឹង​ទុក​សម្រាប់​កិច្ចពិភាក្សា​ការ​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។ លោក​ Putin បាន​អរគុណ​លោក Erdogan ដែល​បាន​ជួយ​ក្នុង​ការ​ចរចា​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ ដោយ​បាន​លើកឡើង​ពី​សារៈសំខាន់​សម្រាប់​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។​

​កាលពី​ខែ​មុន ប្រទេស​ទួរគី និង​អង្គការសហប្រជាជាតិ​បាន​ជួយ​កិច្ចព្រមព្រៀង​សម្របសម្រួល​រវាងរុស្ស៊ី និង​អ៊ុយ​ក្រែ​ន ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ២២​លាន​តោន និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ ដែល​ជាប់​គាំង​នៅ​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ខ្លួន​ចាប់​តាំង​ពី​ទីក្រុង​មូ​ស្គូ​ បាន​បញ្ជូន​ទាហាន​ចូល​ប្រទេស​នេះ​ជាង ៥​ខែ​កន្លង​ទៅ​នេះ​។ កិច្ចព្រមព្រៀង​នេះ​ក៏​អនុញ្ញាត​ឱ្យ​រុស្ស៊ី​នាំចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​របស់​ខ្លួន​ផង​ដែរ​។​ ​លោក ​Putin បាន​សរសើរ​ប្រទេស​ទួរគី​សម្រាប់​ការ​ផ្តល់​ការផ្ទេរ​ឧស្ម័ន​រុស្ស៊ី​ ដោយ​គ្មាន​ផល​ប៉ះពាល់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​តាមរយៈ​បំពង់ TurkStream ដែល​ហៅថា បំពង់​បង្ហូរ​សំខាន់​សម្រាប់​ការ​ផ្តល់​ឧស្ម័ន​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm