សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញក្នុងអត្រាកំណើនខ្ពស់ ទោះជួបវិបត្តិធំៗពីរជាប់គ្នាក៏ដោយ

2022/08/06 10:30:50 pm        949

កែប៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញដោយខ្លួនឯង ក្នុងអត្រាកំណើនជាង៥% នៅឆ្នាំ២០២២ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចនឹងកើនឡើង ៦% ទោះជួបវិបត្តកូវីដ១៩ និងសង្គ្រាមរុស្ស៊ី និងអ៊ុយគ្រែនក៏ដោយ។

ថ្លែងនៅក្នុងពិធីសម្ភោជាផ្លូវការ អគារសាខា​ពន្ធដារ​ ខេត្តកែប នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានមានប្រសាសន៍ថា វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់​សេដ្ឋកិច្ចពិភពលោក​យ៉ាងខ្លាំង ក្នុងនោះកម្ពុជា ក៏បានប៉ះពាល់​ធ្ងន់ធ្ងរ​មិនធ្លាប់មានផងដែរ កំណើនសេដ្ឋកិច្ចបានធ្លាក់​ទៅ​កំណើនអវិជ្ជមាន រហូតដល់ (ដក) - ៣,១% ។

តែទោះជាយ៉ាងក្តី បើប្រៀបធៀបផលប៉ះពាល់ជាមួយបណ្តាប្រទេសផ្សេងៗលើពិភព​លោក កម្ពុជា​នៅ​មានកម្រិតទាប ហើយបច្ចុប្បន្ន​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ដែលលោកមានចក្ខុវិស័យ និងទស្សនៈគំនិតវែងឆ្លាយ ក្នុងភាពជាមេដឹកនាំគំរូ បាន​ប្រែក្លាយឧបសគ្គ និងបញ្ហាប្រឈម ​ឲ្យទៅជាឧកាស និងអាចទ្រសភាពការបានទាន់ពេលវេលា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បច្ចុប្បន្នតាមការវាយតម្លៃ ​សេដ្ឋកិច្ចកម្ពុជាកំពុងតែងើប​ឡើងវិញ ក្នុងអត្រាកំណើនខ្ពស់ ដោយគ្មានការពឹងពាក់ពីប្រទេសជិតខាងនោះទេ។ ពិសេសជាងនេះទៅទៀត ទោះជួបវិបត្តិថ្មី សង្គ្រាម រុស្ស៊ី និងអ៊ុយគ្រែនក្តី ក៏កម្ពុជាអាចមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការធ្វើឲ្យកំណើនសេដ្ឋកិច្ចខ្លួន ​ងើបឡើងវិញក្នុងកំណើនខ្ពស់បានដែរ៕អត្ថបទ អន សារឹម


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm